(ភ្នំពេញ)៖ គណៈកម្មការកណ្តាលរៀបចំការប្រឡង បានចេញសេចក្តីជូនដំណឹង ដល់បេក្ខជន បេក្ខនារី ជាសិស្ស-និស្សិត ដែលបានដាក់ពាក្យចូលរួមប្រឡងប្រជែង ចូលបម្រើក្នុងក្របខណ្ឌ មន្រ្តីរាជការស៊ីវិល និងក្របខណ្ឌមន្រ្តីព​ន្ធធានាគារ ក្រសួងមហាផ្ទៃទាំងអស់ ឲ្យយកចិត្តទុកដាក់អនុវត្តឲ្យបានម៉ឹងម៉ាត់ តាមបទប្បញ្ញត្តិ សម្រាប់បេក្ខជនប្រឡង។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់លោក ប្រាក់ សំអឿន អគ្គនាយក និងជាអនុប្រធានគណៈកម្មការកណ្តាលរៀបចំការប្រឡង នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧នេះ។

សេចក្តីជូនដំណឹង បានបញ្ជាក់ថា ការប្រឡងសម្រាប់ឆ្នាំ២០១៧នេះ នឹងរៀបចំធ្វើនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០១៧។

លោក ប្រាក់ សំអឿន បានបន្តឲ្យដឹងថា នៅអំឡុងពេលប្រឡងនោះ បេក្ខជន បេក្ខនារី ត្រូវភ្ជាប់មកជាមួយពាក្យសុំចុះឈ្មោះប្រឡង និងហាមដាច់ខាត មិនឲ្យសំភារៈមួយចំនួនរួមមាន៖
១៖ យកតាមខ្លួននូវកាបូប ឫសម្ពាធ
២៖ ហាមយកតាម និងប្រើប្រាស់ទូរស័ព្ទ វិទ្យុទាក់ទងគ្រប់ប្រភេទ និងឧបករណ៍អេឡិច គ្រប់ប្រភេទដែលអាចផ្ទុកឯកសារបានចូលក្នុងបន្ទប់ប្រឡង។

សូមអានខ្លឹមសារលម្អិត នៃសេចក្តីជូនដំណឹងខាងក្រោមនេះ៖