(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ លោក វ៉ាន់ សារាយ, កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត រាយការណ៍ព័ត៌មានទាំងនេះ៖

* ព័ត៌មានជាតិ (Cambodia News)

១៖ អ្នកនាំពាក្យបក្សកាន់អំណាច៖ ច្បាប់ស្តីពីគណបក្សនយោបាយ ដែលធ្វើវិសោធនកម្មថ្មី បក្សនយោបាយដែល ទាក់ទង ជាមួយទណ្ឌិតទោះសម្ងាត់ ឬចំហ សុទ្ធតែប្រឈមលុបឈ្មោះ និងផ្អាកសកម្មភាព

២៖ តំណាងរាស្រ្ត គណបក្សប្រឆាំង ទទួលស្គាល់ថា ច្បាប់គណបក្សនយោបាយថ្មី ធ្វើឲ្យប៉ះពាល់ដល់ហិរញ្ញវត្ថុ CNRP

៣៖ ក្រោយមានការរិះគន់ខ្លាំងៗ លោក កឹម សុខា បង្ហោះសារគាំទ្រការដាក់បញ្ចូល «ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក

៤៖ អ្នកជំនាញ ផ្នែកអារ្យធម៌ខ្មែរ៖  រាជធានីប្រាសាទសំបូរព្រៃគុកគឺ ជាប្រភពគុន ល្បុក្កតោ

៥៖ អគារប៊ូឌិញ ដែលមានអាយុជាង ៥០ឆ្នាំ ចាប់ផ្តើមវាយកម្ទេចចោលហើយ ដោយប្រើរយៈពេល ៤ខែគ្នា

៦៖ អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម មកទស្សនកិច្ចនៅកម្ពុជាសប្តាហ៍ក្រោយ តបតាមការអញ្ជើញ របស់ព្រះមហាក្សត្រខ្មែរ

៧៖ ចប់ការប្រកួត៖ All Star កម្ពុជា ចាញ់ Muangthong United ៤-០ ក្នុងមិត្តភាព

* ព័ត៌មានអន្តរជាតិ (World News)

១៖ ទីបំផុតកូរ៉េខាងត្បូង «ព្រមបន្ទន់ខ្លួនសុំរៀបចំកិច្ចប្រជុំ​ជាមួយកូរ៉េខាងជើង» ដើម្បីបន្ធូរបន្ថយការប្រឈមមុខ​ដាក់គ្នា ខណៈជិតដល់ខួបបញ្ចប់សង្គ្រាម ឆ្នាំ១៩៥០-១៩៥៣!

២៖ លោក ដូណាល់ ត្រាំ ធ្លាប់អះអាងថា «នឹងបើកទំព័រថ្មីនៃការរុករកទីអវកាស» ប៉ុន្តែអង្គការ NASA មិនទាន់ បានទទួលជំនួយធំដុំអ្វីសោះ!​

៣៖ អ្នកជំនាញ៖ អារ៉ាប់កាន់តែបំផ្លាញគ្នាទៅវិញមក សហរដ្ឋអាមេរិកលក់អាវុធកាន់តែដាច់