(ភ្នំពេញ)៖ ពិធី​​អបអរសាទរ​ការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បតិ្តបេតិកភណ្ឌពិភពលោក កាន់តែខិតជិតចូលមកដល់នៅពេលបន្ដិចទៀតនេះ ហើយខណៈពេលនេះក្រុមសិល្បករ សិល្បការិនី កំពុងតែហាត់សមដើម្បីត្រៀមខ្លួនទទួលពិធីនេះ។​​ សូមទស្សនាសកម្មភាពនានា នៅពហុកីឡដ្ឋានជាតិអូឡាំពិក មុនដំណើរការពិធីទាំងមូល។

​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ការដាក់បញ្ចូល ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង៦៖០០ល្ងាច នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះ។

សូមបញ្ជាក់ថា ការសម្រេចបញ្ចូល «ប្រាសាទសំបូរព្រៃគុក» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាធិការបេតិកភណ្ឌ ពិភពលោក ដែលប្រារព្ធឡើងនៅពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន១៩៣ ប្រទេសជាសមាជិក និង២១ប្រទេស ជាគណៈកម្មាធិការអចិន្ត្រៃយ៍ បានសម្រេច អនុម័តបញ្ចូល «ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាវេលាម៉ោង៩៖៤០នាទី (ម៉ោងនៅកម្ពុជា) យប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Cracovie ប្រទេសប៉ូឡូញ។