(ភ្នំពេញ)៖ មន្ទីពេទ្យព្រះកុសុមៈ បានចេញរបាយការណ៍បង្ហាញថា គិតចាប់ពីថ្ងៃទី០៨-១៤ ខែកក្កដា ឆ្នាំ២០១៧ មន្ទីរពេទ្យនេះ បានទទួលពិនិត្យសុខភាព និងព្យាបាលជំងឺជូនប្រជាពលរដ្ឋចំនួន ១,៧០៩នាក់ ក្នុងនោះអ្នកពិគ្រោះពិនិត្យសុខភាពចំនួន ៩០៨នាក់ និងអ្នកសម្រាកព្យាបាលជំងឺចំនួន ៨០១នាក់។ នេះបើតាមរបាយការណ៍របស់មន្ទីពេទ្យព្រះកុសុមៈ ដែលចេញផ្សាយនៅថ្ងៃទី១៧ ខែកក្ដដា ឆ្នាំ២០១៧នេះ។