(ភ្នំពេញ)៖ បន្ទាប់ពីឯកសារសំងាត់មួយលើកិច្ចព្រមព្រៀងបែងចែកភាគលាភ (ផលប្រយោជន៍) របស់មេធាវី ពុធ ធាវី និងក្រុមការងារ៤១នាក់ ផ្សេងទៀតជុំវិញបញ្ហាជម្លោះដីធ្លី នៅខេត្តព្រះសីហនុ ត្រូវបានបែកធ្លាយនារសៀលថ្ងៃអាទិត្យម្សិលមិញនោះ, នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះ លោកមេធាវី ពុធ ធាវី បានចេញមុខមកបំភ្លឺជុំវិញករណីនេះដូចខាងក្រោម។

នៅលិិខិតបំភ្លឺនេះ លោកមេធាវី ពុធ ធាវី បានបញ្ជាក់ថា បើរឿងដីធ្លីនេះត្រូវបញ្ចប់រួចរាល់ស្ថាពរ ភាគីទាំងពីរនឹងផ្តល់ដីទំហំ ២០ម៉ែត្រ គុណ ៣០ម៉ែត្រ ដល់រូបលោក ជាថ្នូរនឹងកំរៃសេវាកម្មមេធាវី។ ដូច្នេះមានន័យថា លោកមេធាវីពិតជាមានដីមែន ជាសេវាកម្មមេធាវី។