(ភ្នំពេញ)៖ ទីបំផុតក្រុមខ្លាំងថៃ Muangthong United បានសម្រេចបំណងសងសឹកក្រុម Cambodia All Star របស់កម្ពុជា បានវិញហើយ ក្រោយយកឈ្នះលើក្រុមកីឡាករចម្រុះនៃលីគកំពូលកម្ពុជានេះ ដោយលទ្ធផល ៤-០ មុននេះបន្ដិច នាជំនួបមិត្តភាពអន្ដរជាតិលក្ខណៈសប្បុរសធម៌ នៅលើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

កាលពីឆ្នាំ២០១៦ ក្រុមជើងឯកលីគកំពូលថៃនេះ ត្រូវបានក្រុម Cambodia All Star ឈ្នះដោយលទ្ធផលដ៏តានតឹង ៤-៣ ម្ដងមកហើយ ប៉ុន្ដែលើកនេះ ក្រុម Muangthong United ធ្វើបានយ៉ាងល្អ ដោយអាចបំប៉ោងសំណាញ់ទីក្រុមម្ចាស់ផ្ទះ All Star កម្ពុជាជាបន្ដបន្ទាប់ ដល់ទៅ៤គ្រាប់ ដោយការពារមិនឲ្យរបូតគ្រាប់បាល់សូម្បីតែ ១គ្រាប់ឡើយ៕