(ព្រៃវែង)៖ ​លោក អ៊ី សុខឃី ប្រធាន​ក្រុមការងារឃុំពានរោង ស្រុកស្វាយអ​ន្ទរ និងលោក លឹម សុខារស្មី អនុប្រធានទី១ ​នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧នេះ ប្រគេនទានព្រះវស្សា ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន០៦វត្ត ដែលបានធ្វើនៅ​វត្តព្រៃវល្លិ។

សម្ភារៈដែលប្រគេនព្រះសង្ឃទាំង៦វត្ត ក្នុង​ឱកាសនោះរួមមាន​ ទៀនព្រះវស្សា​ចំនួន​០៦​គូ, ស្លាដក​ចំនួន​០៦​ដុំ, អង្ករ​១២​បាវ, ទឹកក្រូច​២៤​កេះ, ទឹកបរិសុទ្ធ​២៤​កេះ, មី​​ម៉ាម៉ា ១៨​កេះ, ទឹកត្រី​១២​យួរ, ទឹកស៊ីអ៊ីវ​១២​យួរ និងបច្ច័យប្រគេនព្រះសង្ឃទាំង០៦វត្ត ​៣០០​ដុល្លារ។

បន្ថែមពីនេះ ជូន​អាចារ្យវត្ត ១៥នាក់ ម្នាក់​ៗ​២០,០០០រៀល តាជី យាយជី ២៧៣នាក់ ម្នាក់ៗ​៥,០០០រៀល ឧបត្ថម្ភនគរបាលប៉ុស្តិ៍​៨០,០០០រៀល និងគណបក្សឃុំ​៨០,០០០រៀល​។

ឆ្លៀតក្នុងឱកាសនោះ  លោក អ៊ី សុខឃី និងក្រុមការងារបានចុះពិនិត្យគ្រួសារបក្ស ដែលក្រីក្រខ្វះខាតហើយបានឧបត្ថម្ភថវិកា១០០ដុល្លារ ដើម្បីទិញ​ស័ង្កសី ប្រក់ និងធ្វើជញ្ជាំងផ្ទះផងដែរ៕