(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧នេះ​ បង្ហាញបញ្ជីឈ្មោះបេក្ខជន ដែលបានប្រឡង​ជាប់ជាស្ថាពរ និងបម្រុង ចូលក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូន។

បើតាមលទ្ធផលដែលអង្គភាព Fresh News ទទួលបានបញ្ជាក់ថា បេក្ខជនជាប់ស្ថាពរមាន ចំនួន១៤៩នាក់ ក្នុងស្រី២៨នាក់ ដោយឡែកបេក្ខជនជាប់បម្រុង ចំនួន១១០នាក់ ក្នុងនោះស្រី២៧នាក់។

ក្រសួងសាធារណការបន្ថែមថា បេក្ខជនដែលបានប្រឡងជាប់ស្ថាពរ ត្រូវមកបង្ហាញខ្លួន ដើម្បីបំពេញសំណុំបែបបទ នៅនាយកដ្ឋានបុគ្គលិករាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ជាកំហិត៕

សូមអានបញ្ជីឈ្មោះរបស់បេក្ខជនដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖