(ភ្នំពេញ)៖ ឱកាសពិសេស បានមកដល់ទៀត ពីក្រុមហ៊ុន អ អិម អេ ខេមបូឌា ដោយនៅខែសីហាខាងមុខនេះ នឹងដាក់តាំងបង្ហាញរថយន្ដ SUV សេរីទំនើប Discovery ពេញសមត្ថភាពថ្មី កៅអី៧ របស់ Land Rover ។

សម្រាប់អ្នកគាំទ្រផលិតផល Land Rover  បានជ្រាបស្រាប់ហើយថា ក្រុមហ៊ុនផលិតរថយន្ត Land Roverមួយនេះ​ បានដាក់បង្ហាញជូនទីផ្សារ និងអតិថិជនលើពិភពលោក អំពីផលិតផល ដ៏គួរឲ្យស្ញប់ស្ញែងមួយរបស់ខ្លួន គឺជំនាន់ថ្មីរបស់ម៉ូដែល Discovery។ ជំនាន់ថ្មីនៃម៉ូដែលដ៏ល្បីល្បាញមួយនេះ ត្រូវបានទទួលការគាំទ្រនិងរំពឹងទុក ពីអតិថិជនតាំងពីប្រមាណ៣ឆ្នាំមុន ការដាក់បង្ហាញ ដោយសារតែម៉ូដែលថ្មី មានភ្ជាប់ជាមួយនូវបច្ចេកវិទ្យា រចនាបទ និងបច្ចេកទេសរថយន្ត យ៉ាងទំនើបដាច់គេ លើសពីនេះទៅទៀត គឺរថយន្តនេះ អាចដឹកអ្នកដំណើរបានដល់ទៅ៧នាក់យ៉ាងធំទូលាយ។

វីឌីអូក្លីបខាងក្រោម បង្ហាញត្រួសៗពីប្រវត្តិរបស់ម៉ូដែល Discovery តាំងពីជំនាន់ទីមួយនៅឆ្នាំ ១៩៨៩ រហូតដល់ជំនាន់ទី៥នេះ ដែលនឹងធ្វើការបង្ហាញខ្លួនជាផ្លូវការនៅកម្ពុជានៅកំឡុងខែសីហានេះ។  ដូច្នេះការរង់ចាំរបស់អតិថិជនកម្ពុជាត្រូវបានឈានមកដល់ទីបញ្ចប់ហើយ បើយោងទៅតាមព័ត៌មានពីក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាក្រុមហ៊ុនមានសិទ្ធិនាំចូលនិងចែកចាយផ្តាច់មុខ ទទួលស្គាល់ពីខាងរោងចក្រផលិត Land Rover ផ្ទាល់ និងពីក្រសួងពាណិជ្ជកម្មកម្ពុជាផងដែរ។

ក្រុមហ៊ុន បានចែករំលែក ដែលថាអតិថិជនរបស់ខ្លួន ក៏អាចចូលរួមកក់និងកុម្ម៉ង់ទុកផងដែរ ចាប់តាំងពីពេលនេះតទៅ ហើយអតិថិជនទាំងនេះ និងទទូលបាននូវការផ្តល់ជូនពិសេស ចំពោះអ្នកជាវដំបូងៗគេ។ ការជាវរថយន្តពីក្រុមហ៊ុន អ អិម អេ ខេមបូឌាគឺមានភ្ជាប់ជាមួយនូវកញ្ចប់សេវាកម្ម៥ឆ្នាំ និងការធានាពីរោងចក្រ៣ឆ្នាំ ដូច្នេះគឺគ្មានការ បារម្ភណ៍លើគុណភាព ឬលើចំណាយសេវាថែទាំសុខភាពរថយន្តឡើយ។ ពិសេសទៅទៀតគឺអតិថិជនទទួលបាននូវរថយន្តសមស្រប សម្រាប់ស្ថានភាពកម្ពុជារួមមានគុណភាពប្រេងឥន្ធនៈ (គ្មានបញ្ហា DPF និង AD-BLUE) និងអាកាសធាតុត្រូពិច (គ្មានបញ្ហាម៉ាស៊ីនត្រជាក់)។

គួរកត់សំគាល់ថារថយន្តម៉ូដែល Discovery នេះមានការគាំទ្រយ៉ាងធំធេងទូទាំងពិភពលោក ហើយបើយើងពិនិត្យមើលទៅជំនាន់មុននេះ គឺ Discovery 4 ដែលត្រូវបានដាក់លក់ជាផ្លូវការនៅឆ្នាំ២០១០ គាត់ទទួលបានការលក់ដល់ទៅ ១លានគ្រឿងក្នុងរយៈពេលតែ២ឆ្នាំប៉ុណ្ណោះ។ ដូច្នេះ ម៉ូដែល Discovery 5ឆ្នាំនេះ ប្រាកដជាមានសមត្ថភាពរំជើបរំជួល ក្នុងទីផ្សាររថយន្ត យ៉ាងកត់សំគាល់ទៀតជាក់ជាមិនខាន។ កៅអីទាំង៧ គឺជាកៅអីពេញលេញសម្រាប់មនុស្សធំ ផ្តល់នូវការប្រើប្រាស់ដ៏មានផាសុខភាព ហើយអាចបត់ចុះយ៉ាងងាយស្រួលដោយគ្រាន់តែចុចបញ្ជាតាមតេឡេ (remote control) ។

លើសពីនេះរថយន្តមានបំពាក់បច្ចេកវិទ្យាទំនើបដូចជារន្ធUSB អាចមានដល់ទៅ៩, រថយន្តអាចជាន់ពី ០ទៅ១០០km/h ក្នុងរយៈពេលទាបបំផុត៧.វិនាទី, មានបច្ចេកវិទ្យាជំនួយអ្នកបើកបរ រក្សាសុវត្ថិភាពរថយន្ត (Advanced Driver Assistance Systems) រហូតដល់ទៅ១២បច្ចេកវិទ្យា ផ្តល់នូវទំនុកចិត្តខ្ពស់ក្នុងការបើកបរ។  រថយន្តនេះមានប្រវែងសរុប ៤.៩៧ ម៉ែត្រ  ទទឹងសរុប ២.២២ម៉ែត្រ និងកំពស់សរុប ១.៨៤៦ម៉ែត្រ អាចបើកបរបានលើគ្រប់ស្ថានភាពផ្លូវ និងឆ្លងកាត់ទឹកបានជំរៅដល់ទៅ ៩០០មីលីម៉ែត្រ។

អតិថិជនអាចធ្វើការស្វែងយល់បន្ថែម ដោយចូលទៅកាន់វេបសាយរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា www.landrovercambodia.com  ឬទំនាក់ទំនងក្រុមហ៊ុនផ្ទាល់។  ក្រុមហ៊ុន អ អិម អេ ខេមបូឌា មានអគារតាំងលក់រថយន្តម៉ាក Jaguar និង Land Rover នៅឯ #264A មហាវិថីសហព័ន្ធរុស្សី រាជធានីភ្នំពេញ  ទូរស័ព្ទលេខ 023 888 811 ៕

ទស្សនាវីដេអូ៖ https://www.youtube.com/watch?v=hRQQLlsOJKI!