(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ (ផ្សាយថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង៧៖០០យប់)។ លោក លឹម ជាវុត្ថា, កញ្ញា សំ ស្រីនីត, កញ្ញា ឆេង សូរិយា, លោក​ សៀ សៀកឡេង, លោក អាន គន្ធធារ៉ា, លោក ហួន លីហួ រាយការណ៍ព័ត៌មានទាំងនេះ៖

* ព័ត៌មានជាតិ (Cambodia News)

១៖ សម្ដេចតេជោ ហ៊ុន សែន៖ បើអស់លោក​នៅតែនិយាយប្រមាថសម្លាប់ និងបំផ្លាញសន្ដិភាព ​​លោកអ្នកត្រៀមក្ដាមឈូមឲ្យហើយទៅ

២៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នឹងកម្ចាត់ចោលជនណាក៏ដោយ រួមទាំងលោក សម រង្ស៊ីផងដែរ ប្រសិន មានបំណងចង់បំផ្លាញសន្តិភាព ដែលរកបានទាំងលំបាកសម្រាប់ប្រជាជនកម្ពុជា

៣៖ សម្តេចតេជោ ហ៊ុន សែន អះអាងថា បាយឆ្នាំងលេខ១០និងស្ងោរជើងជ្រូក ដែលធ្វើដោយកងទ័ពវៀតណាម ជាអាហារឆ្ងាញ់បំផុតរបស់សម្តេច ព្រោះទទួលទានបបរច្រើនឆ្នាំមកហើយ

៤៖ សម្តេចតេជោ ហ៊ុន សែន៖ ការរត់ភៀសខ្លួនទៅពឹងវៀតណាមដើម្បីរំដោះប្រទេសកម្ពុជា ធ្វើឡើងដូចវិរៈបុរសបារាំងលោក សាលដឺហ្គោល 

៥៖ លោក កឹម សុខា អះអាងថា បេក្ខជននាយករដ្ឋមន្រ្តីរបស់បក្សប្រឆាំង សម្រាប់អាណត្តិក្រោយនឹងសម្រេចមុនការ បោះឆ្នោត

៦៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បញ្ជាឲ្យអធិការខណ្ឌទាំង១២ ចាត់វិធានការលើក្រុមស៊ីវិល ដែលបង្កភាពរញែរញ៉ៃ និងជ្រៀតជ្រែកកិច្ចការសមត្ថកិច្ច លើការសម្រួលចរាចរណ៍

៧៖ សម្ដេច ហេង សំរិន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា អញ្ជើញដល់ប្រទេសឡាវដោយសុវត្ថិភាព, គណៈប្រតិភូ​នឹងជួបពិភាក្សាទ្វេភាគីជាមួយ ប្រធានរដ្ឋសភាឡាវ

៨៖ សហភាពអឺរ៉ុប សន្យាបន្តជួយដល់ គ.ជ.ប ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០១៨ ខណៈការបោះឆ្នោតទទួលបានការវាយតម្លៃខ្ពស់

៩៖ បណ្ដឹងចំនួន១៥ ត្រូវបាន គ.ជ.ប ធ្វើលិខិតជូនដំណឹងទៅបក្សនយោបាយវិញ ខណៈបណ្ដឹងចំនួន៦៤ ត្រូវបានដោះស្រាយចប់ ក្រោយបិទការទទួលបណ្ដឹង

១០៖ រដ្ឋមន្ត្រីក្រសួងសាធារណការ អំពាវនាវឲ្យភាគីពាក់ព័ន្ធ រួមគ្នាទប់ស្កាត់បទល្មើសចរាចរណ៍ និងបន្តរឹតបន្តឹងការអនុវត្តច្បាប់

១១៖ ក្រុមចោរប្លន់ និងឆក់យ៉ាងកក្រើកនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រៃវែងចំនួន៧នាក់ ត្រូវ​កម្លាំងអាវុធហត្ថខេត្តកណ្ដាល​ បញ្ជូនទៅតុលាការ

១២៖ ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតម្លើងឋានន្ដរស័ក្ដិ ថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣) ដល់នាយនគរបាលជាតិចំនួន៤រូប

១៣៖ តុលាការកំពូល​ បើកសវនាការលើសំណុំរឿងសុំនៅក្រៅឃុំរបស់ លោក គឹម សុខ ហើយសាលដីកានឹងប្រកាស នៅថ្ងៃទី២៨ ខែមិថុនា

* ព័ត៌មានអន្តរជាតិ (World News)

១៖ ហ្វីលីពីន៖ ពួកឧទ្ទាមគាំទ្រ «ISIS ចូលលុកលុយសាលារៀន និងចាប់សិស្សច្រើននាក់ធ្វើ ជាចំណាប់ខ្មាំង» នៅភាគខាងត្បូងប្រទេស ដែលកំពុងផ្ទុះសង្គ្រាម!

២៖ បេក្ខភាពនាយកថ្មីរបស់ទីភ្នាក់ងារ FBI អាមេរិក បានលុបចោលព័ត៌មានមួយចំនួនទាក់ទងនឹងរដ្ឋាភិបាលរុស្ស៊ី នៅក្នុងប្រវត្តិរូបរបស់ខ្លួន