(ភ្នំពេញ)៖ ក្រុមហ៊ុន Property Guru បានបើកសន្និសីទសារព័ត៌មាន​មួយស្ដីពី ពិធីបើកចុះឈ្មោះ​​ពានរង្វាន់​​​អចលនទ្រព្យកម្ពុជា «Cambodia Property Awards» ប្រចាំឆ្នាំ២០១៨ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧នេះ ដើម្បីទទួលស្គាល់អ្នកអភិវឌ្ឍន៍ និងគម្រោងអចលនទ្រព្យល្អបំផុត នៅក្នុងប្រទេសកម្ពុជា ​ជាពិសេសនៅរាជធានីភ្នំពេញ។ ​

ការប្រកួតប្រ​ជែង​ដ៏មានកិត្យានុភាពនេះ បានបើកចំហទៅដល់ក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យ និងបណ្តាក្រុមហ៊ុន​ ដែលមានលក្ខណៈសម្បត្តិ នៃការអភិវឌ្ឍន៍គ្រប់គ្រាន់ ដែលមានទីតាំងនៅរាជធានីភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ ដែលជាទីតាំងមួយនៃអចលនទ្រព្យ ដ៏អស្ចារ្យបំផុត នៅក្នុងប្រទេសនាពេលបច្ចុប្បន្ននេះ។

អ្នក​អភិវឌ្ឍន៍ និងសាធារណជនទូទៅ ត្រូវបានស្វាគមន៍ក្នុងការស្នើរសុំ​ ចុះឈ្មោះរហូតដល់ថ្ងៃទី០៥ខែមករា​ឆ្នាំ២០១៨ ខណៈដែលការចុះឈ្មោះចូលរួមទស្សនា ត្រូវបានទទួលរហូតដល់ថ្ងៃទី១២ ខែមករា។ មិនមានការយកថ្លៃចូលរួមទស្សនា​ នោះទេ។

មានការបែងចែកចេញជា៣ ផ្នែកធំ ៗ គឺ​ អ្នកអភិវឌ្ឍ, ការអភិវឌ្ឍន៍ និងឌីហ្សាញ។ នឹងមានការជ្រើសរើស ពានរង្វាន់ពិសេសសម្រាប់ការលើកកម្ពស់ ទំនួលខុសត្រូវសង្គម (CSR) និងភាពល្អប្រសើរ នៅក្នុងការអភិវឌ្ឍន៍​ប្រកបដោយនិរន្តរភាព អគារបៃតង​ និងការរចនាជាសកល។

មានគម្រោងច្រើនជាង៣០ មកពី បណ្តាក្រុមហ៊ុនចំនួន១៣ ដែលមានទីតាំងឆ្លងក្នុងតំបន់ទំាងនោះ បានចូលរួមការប្រកួតពានរង្វាន់​ ប្រចាំឆ្នាំ២០១៧ ដោយមានសរុបទំាងអស់ចំនួន១១ ក្រុមហ៊ុនបានជាប់ក្នុងបញ្ជីឈ្មោះ​ជ្រើសរើស និងក្រុមហ៊ុនបូរីប៉េងហួត គ្រុបទទួលបានពានរង្វាន់អ្នកអភិវឌ្ឍន៍ ល្អបំផុតលំដាប់ទី២ នៅកម្ពុជា​។ នៅឆ្នាំ២០១៨ ចំនួនអ្នកអភិវឌ្ឍចូលរួម ត្រូវបានគេរំពឹង​ថា នឹងកើនឡើង នៅពេលដែលពានរង្វាន់ កាន់តែមានភាពប្រកួតប្រជែងខ្លាំងឡើង និងគម្រោងដែលលេចធ្លោជាច្រើន ត្រូវបានប្រកាស។

លោក Hari V. Krishnan នាយកប្រតិបត្តិ​របស់ក្រុមហ៊ុន Property Guru Group ​បានមានប្រសាសន៍ថា «កំណើនវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិតជាគួរឲ្យកត់សម្គាល់ ហើយយើងរីករាយ នឹងបន្តផ្តោតលើទីផ្សារអចលនទ្រព្យ ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស របស់អាស៊ីអាគ្នេយ៍មួយនេះ!»​។

លោក​បានបន្ថែមទៀតថា ខណៈ​ដែលអ្នកប្រើប្រាស់ក្នុងស្រុក ភាគច្រើនចាប់ផ្ដើមស្វែងរកអចលនទ្រព្យ តាមប្រព័ន្ធអ៊ីនធើណែត កម្មវិធី Property Guru Cambodia Property Awards ដើរតួនាទីយ៉ាងសំខាន់ ជាចំណុចចាប់ផ្តើមមួយ ដែលអ្នកប្រើប្រាស់អាចចាប់យកការច្នៃប្រឌិត និងរកឃើញអចលទ្រព្យដ៏ល្អ​បំផុតប្រចាំឆ្នាំ។
គ្រប់គ្រងដោយក្រុមហ៊ុន BDO ដែលជាក្រុមហ៊ុនសវនកម្ម និងគណនេយ្យធំបំផុតលំដាប់ទី៥ នៅលើពិភពលោក កម្មវិធី PropertyGuru Cambodia Property Awards ត្រូវបានវិនិច្ឆ័យ ដោយអ្នកជំនាញឧស្សាហកម្មឯករាជ្យ ដឹកនាំដោយលោក ស៊ន សៀប ស្ថាបនិក និងជានាយកក្រុមហ៊ុន Key Real Estate Co Ltd ។

លោក ស៊ន សៀប បានមានប្រសាសន៍ថា «ខ្ញុំជឿជាក់ថា កម្មវិធីផ្តល់រង្វាន់បានរួមចំណែកយ៉ាងធំធេង ដល់ឧស្សាហកម្មសំណង់ និងអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ដោយទាក់ទាញ អ្នកវិនិយោគមកពីជុំវិញតំបន់ និងផ្នែកផ្សេងទៀតនៃពិភពលោក ដើម្បីពិចារណាលើការវិនិ​យោគ លើវិស័យអចលនទ្រព្យនៅកម្ពុជា​។ ពានរង្វាន់នេះ បានក្លាយជាស្ថាប័នមួយ ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនអចលនទ្រព្យ និងសំណង់នៅក្នុងប្រទេសកម្ពុជា»។

នៅក្នុងឆ្នាំ២០១៧ មានភ្ញៀវប្រហែល​៣០០នាក់ បានចូលរួមការបើកកម្មវិធី និងទទួលទានអាហារពេលល្ងាច នៅឯសណ្ឋាគារ Sofitel Phnom Penh Phokeethra ដែលមានភ្ញៀវចូលរួមជាច្រើននាក់រួមមាន លោកទេសរដ្ឋមន្រ្តី ជាសុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែន​ដីនគរូបនីយកម្ម និងសំណង់ ដែលបានថ្លែងសុន្ទរកថា។ ​
ខណៈដែលមិនមាន អ្នកទទួលបាន​កាលពីឆ្នាំ​មុន អ្នកកែសម្រួលទស្សនាវដ្តី អចលនទ្រព្យកំពុងស្វែងរកបុគ្គលិកលក្ខណៈ នៃអចលនទ្រព្យនៅកម្ពុជាប្រចាំឆ្នាំបន្តទៀត ដើម្បីអបអរសាទរបុគ្គលម្នាក់ ដែលបានបង្ហាញពីការច្នៃប្រឌិត មហិច្ឆតា និងសមិទ្ធិផលក្នុងវិស័យ អចលនទ្រព្យក្នុងស្រុក។

លោក Terry Blackburn ជាស្ថាបនិក និងជានាយកគ្រប់គ្រង PropertyGuru Asia Property A​wards បានមានប្រសាសន៍ថា «វាជាកិត្តិយសដ៏ធំធេង នៃការទទួលខុសត្រូវក្នុងការផ្តល់វេទិកា​មួយ ដើម្បីទទួលស្គាល់ និងផ្តល់ពានរង្វាន់ដល់អ្នកអភិវឌ្ឍន៍ និងគម្រោងឈានមុខគេរបស់ប្រទេស។ យើងសង្ឃឹមថា ពានរង្វាន់អចលនទ្រព្យនៅកម្ពុជា នឹងលើកទឹកចិត្តឲ្យមានការសាងសង់ ដែលមានគុណភាពល្អ ការរចនាប្រកប​ដោយភាពច្នៃប្រឌិត និងការអភិវឌ្ឍន៍ប្រកប ដោយនិរន្តភាពនៅក្នុងឆ្នាំខាងមុខ»

សូមបញ្ជាក់ថា កម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property ឆ្នាំ ២០១៨ ត្រូវបានឧបត្ថម្ភគាំទ្រដោយក្រុមហ៊ុន KHI Huot Co., Ltd.។ ដៃគូផ្លូវការ Realestate.com.kh អង្គការមនុស្សធម៌ CARE អន្តរជាតិ, ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិដៃគូ Southeast Asia GLOBE, Construction & Property និង​ទស្សនាវដ្តី PropertyGuru Property Report; ការគាំទ្រពីសមាគមសភាពាណិជ្ជកម្មអឺរ៉ុប​នៅកម្ពុជា (EuroCham) និងអ្នកគ្រប់គ្រងផ្លូវការ BDO៕