(ព្រះសីហនុ)៖ កម្លាំងការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវ រ​ហូតឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីចោរកម្ម (កាច់បំបែកសោកម៉ូតូ) នៅចំណុចភូមិ៤ទំនប់រលក សង្កាត់លេខ១ ក្រុងព្រះសីហនុ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ។

មន្រ្តីនគរបាលខេត្តព្រះសីហនុ បានប្រាប់ឲ្យដឹងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧នេះថា ជនសង្ស័យមានឈ្មោះ ចេង មករា អាយុ២២ឆ្នាំ មុខរបរកម្មករមានទីលំនៅ នៅភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។ ដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ១គ្រឿង ម៉ាកហុងដា អាយខន ពណ៌ស និងស្នាប់ដៃ១ផងដែរ។

បើតាមមន្រ្តីនគរបាល ជនសង្ស័យខាងលើនេះ បានធ្វើសកម្មលួចកាច់បំបែកសោកម៉ូតូ របស់ប្រជាពលរដ្ឋ យកបានម៉ូតូ១គ្រឿង ម៉ាកហុងដាអាយខន ពណ៌ក្រហមផ្ទៃមេឃ បន្ទាប់មកជនសង្ស័យនេះ បានយកម៉ូតូដែលគេលួចបានយក ទៅបាញ់ថ្នាំក្លែងភេទទៅជាពណ៌ស ដើម្បីបំភ័ណ្ឌភ្នែកជនរងគ្រោះ និងសមត្ថកិច្ច។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានចាប់ឃាត់ខ្លួន ហើយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសាកសួរ ដើម្បីស្វែងរកបក្ខពួករបស់គេ និងកសាងសំណុំរឿង
ដើម្បីបញ្ជូនទៅសាលាដំបូងខេត្ត៕