(ភ្នំពេញ)៖ ដោយសារតែការគាំទ្រយ៉ាងខ្លាំងរបស់អតិថិជនទៅលើទូរស័ព្ទសាមសុង Galaxy A ស៊េរី 2017 ក្រុមហ៊ុនសាមសុងមានបង្កើតកម្មវិធីផ្តល់រង្វាន់ពិសេសៗដល់អតិថិជន ដែលជាវទូរស័ព្ទដៃ Galaxy A ស៊េរីថ្មី 2017 ទៀតហើយ។

អតិថិជននឹងទទួលបានប្រាក់វិញ ៣០ដុល្លារ-៤០ដុល្លារ អាវក្រៅសាមសុងដ៏ស្រស់ស្អាត និងកាដូ ពិសេសយ៉ាងច្រើនភ្លាមៗ រាល់ការជាវទូរស័ព្ទសាមសុង Galaxy A ស៊េរី 2017 ណាមួយ ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី៣១ សីហា ២០១៧។  

នេះជាឱកាសដ៏ល្អសម្រាប់អ្នកគាំទ្រ Galaxy A 2017 ដែលជាកំពូលទូរស័ព្ទដៃដ៏ទំនើប រចនាយ៉ាងស្រស់ស្អាត និងបំពាក់ដោយលក្ខណៈពិសេសៗជាច្រើន ដូចជាប្រព័ន្ធ IP68 ធន់នឹងទឹក និងធូលី ជាមួយនឹងកាមេរ៉ាមុខ និងក្រោយទំហំ 16 មេហ្គាភិចសែល និងមាន Lens កម្រិត f1.9 ដែលអាចចាប់រូបភាពបានកាន់តែច្បាស់ស្អាត ទោះបីជានៅកន្លែងមាន ពន្លឺតិចក៏ដោយ។

Samsung Galaxy A 2017 មាន3ពណ៌ ធម្មជាតិដ៏ស្រស់ស្អាត គឺពណ៌ខ្មៅ ពណ៌មាស និងពណ៌ផ្កាឈូក ជាមួយនឹងការធានាត្រឹមត្រូវ និងនាំចូលស្របច្បាប់។

\សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទទៅផ្នែកបម្រើអតិថិជន៖ 023 993 232  ឬទាក់ទង ផ្ទាល់នៅតាមហាង
ទំនើបសាមសុងណាមួយដែលជិតលោកអ្នកបំផុត កុំឲ្យឱកាសដ៏ល្អនេះរំលងឲ្យសោះ!