(ភ្នំពេញ)៖ វិទ្យាស្ថាន សាន់រ៉ាយស៍ បានបញ្ជូននិស្សិត១២ រូប ទៅធ្វើទស្សនៈកិច្ចសិក្សា នៅប្រទេសសឹង្ហបុរី (Singapore) ចំនួន៣ថ្ងៃ ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន សីសស្គូ ស៊ឺហ្គាពួរ (Cisco Singapore) ដើម្បីផ្តល់ចំណេះដឹងបន្ថែមទៀត លើជំនាញ វិស្វករ ណិតវើក (Network Engineer) យល់ដឹងអំពី សកម្មភាពនិងបរិយាកាសការងាររបស់ក្រុមហ៊ុនជាលក្ខណៈអន្តរជាតិ និងជាការលើកទឹកចិត្តបន្ថែម ដល់ការខិតខំសិក្សា លើជំនាញនេះ ឲ្យកាន់តែមានប្រសិទ្ធភាព។

កញ្ញា វឿន លក្ខណា នាយកគ្រប់គ្រង នៃវិទ្យាស្ថាន សាន់រ៉ាយស៍ និងជាតំណាងអោយសិស្សនិស្សិតទាំង ១២រូប បានបញ្ជាក់បន្ថែមថា ក្នុងដំណើរទស្សនៈកិច្ចសិក្សានេះ  ក្រុមនិស្សិតទាំងអស់នឹងបានទៅទស្សនៈកិច្ចនៅក្រុមហ៊ុន សីសស្គូ (Cisco Company) ដែលជាក្រុមហ៊ុនលំដាប់ថ្នាក់ពិភពលោកឈានមុខគេ ខាងផ្នែកណិតនវើក និងសាលា ស៊ឺហ្គាពួរ ប៉ូលីតិច (Singapore Polytinics)ដែលជាសាលាអន្តរជាតិដ៏ល្បីមួយ នៅប្រទេសសិង្ហបូរី ព្រមទាំងក្រុមហ៊ុនតិចណូឡូជីធំៗមួយចំនួនទៀត។

កញ្ញាក៏បានបន្ថែមទៀតថា មូលហេតុដែលវិទ្យាស្ថាន សាន់រ៉ាយស៍មានដំណើរទស្សនៈកិច្ចសិក្សានៅប្រទេសសិង្ហបូរីនេះ គឺ ក្នុងគោលបំណងឲ្យសិស្សនិស្សិត ស្វែងយល់អំពីវិស័យអាយធី តិចណូឡូជី (IT Technology) និងរបៀបរបបនៃការធ្វើការ នៅក្នុងក្រុមហ៊ុនតិចណូឡូជីធំៗ ទទួលបានចំណេះដឹងបន្ថែមទៅលើប្រព័ន្ធណិតវើក (Network Infrastructure )និង ប្រព័ន្ធណិតវើក ស៊ីខ្យូរីតធី (Network Security)ដោយមានការបង្ហាត់បង្ហាញនិងណែនាំ​ដោយវិស្វករជំនាញ​បច្ចេកទេសលំដាប់អន្តរជាតិ (CCIE) ព្រមទាំងអោយយល់អំពីតម្រូវការទីផ្សារការងាររបស់ក្រុមហ៊ុនទាំងនោះផងដែរ។

កញ្ញា វឿន លក្ខណា បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមហ៊ុន សីសស្គូ ស៊ឺហ្គាពួរ  (Cisco Singapore) និងសាលា ស៊ឺហ្គាពួរ ប៉ូលីតិច (Singapore Polytinics) ដែលបានសហការយ៉ាងជិតស្និទ្ធ និងផ្តល់ឱកាសដ៏មានតម្លៃសំរាប់ក្រុមទី២ និងបានចូលរួមចែករំលែកចំណេះដឹង ជាក់ស្តែងរបស់ក្រុមហ៊ុន ដល់ក្រុមសិស្សនិស្សិតយើង ហើយកញ្ញាក៏មានជំនឿយ៉ាងម៉ុតមាំថា ក្រុមសិស្សនិស្សិតនេះ នឹងយកឱកាសនេះ ជាឱកាសមាស ដែលបានធ្វើឲ្យសុបិន្តរបស់និស្សិតយើង ក្លាយជាការពិត និងត្រៀមខ្លួនជាស្រេចក្នុងការចូលរួមប្រកួតប្រជែងក្នុងការងារជាក់ស្តែង ទៅតាមតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន។

វិទ្យាស្ថាន សាន់រ៉ាយស៍ SUNRISE Institute ជា វិទ្យាស្ថាន តែមួយគត់នៅកម្ពុជា ដែលទទួលបាននូវសិទ្ធិក្នុងការបង្រៀនជំនាញផ្នែក ណិតវើក (Network Engineer) ពីក្រុមហ៊ុន សីសស្គូ (Cisco) សហរដ្ឋអាមេរិក និងផ្តល់សិទ្ធិក្នុងការទទួលត្រួតពិនិត្យការប្រលងសញ្ញាប័ត្រ គ្រប់ជំនាញ ផ្នែកព័ត៌មាន IT ។ មិនត្រឹមតែប៉ុណ្ណោះ វិទ្យាស្ថាន សាន់រ៉ាយស៍ មានផ្តល់នៅវគ្គសិក្សាជំនាញបច្ចេកទេសព័ត៌មានវិទ្យាជាអាជីព IT Professional Certificates លើបចេ្ចកវិទ្យា Cisco, Microsoft, Redhat Linux, Oracle, CEH, IT Audit , IT Risks and Controls Management ។

ព័ត៌មានបន្ថែមសូមទាក់ទង វិទ្យាស្ថាន សាន់រ៉ាយស៍ SUNRISE Institute តាមរយទូរស័ព្ទលេខ៖ 023 997 282, 016/099 997 272, E-mail: [email protected]