(ភ្នំពេញ)៖ ខណៈពេលនេះ ម៉ោងប្រមាណជាង១២ថ្ងៃត្រង់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧នេះ អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋនៅក្បែរគុកទួលស្លែង ស្ថិត​ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន។

លោក យិន សាន្ដ អធិការខណ្ឌចំការមន បានប្រាប់អង្គភាព Fresh News ថាពិតជាមានអគ្គិភ័យបាននិងកំពុងឆេះផ្ទះប្រជាពលរដ្ឋមែន ហើយពេលនេះដែលកម្លាំងសមត្ថកិច្ច កំពុងចេញជួយអន្ដរាគមន៍ជួយសង្គ្រោះ។ សេចក្តីរាយការណ៍ក៏បានឲ្យដឹងផងដែរ គ្រោះអគ្គិភ័យនេះក៏មានអ្នករបួសផងដែរ។

ព័ត៌មានលម្អិតអង្គភាព Fresh News នឹងជម្រាបជូននៅពេលក្រោយទៀត៕