(បាត់ដំបង)៖ យ៉ាង​ហោច​មនុស្ស​មួយ​គ្រួសារ ម្នាក់ស្លាប់​ និង​២​នាក់ទៀត ​​រង​របួសយ៉ាង​​ធ្ងន់ធ្ងរ​ ក្នុង​ហេតុការណ៍​​ទុ​ស្សេ​ខ្សែភ្លើង​​រាល​​ដល់​ធុង​​ហ្គា​ស់ ​​ផ្ទុះទាំង​កណ្តាលអាធ្រាត្រ​ កាលពី​វេលា​ម៉ោង​១ ​​ឈាន​ចូល​ថ្ងៃ​ទី​២០​ ខែមិថុនា ឆ្នាំ២០១២៧នេះ ស្ថិត​នៅ​ចំណុច​ភូមិ​បេង​ស្អាត ឃុំ​ភ្នំព្រឹក  ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង។

ប្រភព​សមត្ថកិច្ច បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​៣​នាក់ ទី១៖ ឈ្មោះ​ឌឿ​ន នី​កា ភេទ​ស្រី អាយុ​​៣​ឆ្នាំ (​ជា​កូន​​ស្លាប់​) ​ទី២៖ ឈ្មោះ​កាន ស៊ី​ឌឿ​ន ​អាយុ​៣៣​ឆ្នាំ (​​​របួសធ្ងន់​) ​ជាប្តី ទី៣៖ ​​ឈ្មោះ​ ចាន់ ​នី ​អាយុ​២៥​ឆ្នាំ (​​​របួសធ្ងន់​)​ជាប្រពន្ធ ទាំង​៣​នាក់ ​រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាង​លើ ។ រីឯ​សម្ភារខូចខាត​មានផ្ទះ​មួយ​ខ្នងទំហំ ៤គុណ៥ ម៉ែត្រ (​ឈើ​ប្រកស​ង្ក័​សី​) ម៉ូតូ​២​គ្រឿង ពាងទឹក​២ និង​អីវ៉ាន់​ក្នុងផ្ទះ​មួយ​ចំនួន​ទៀត។ ក្រោយ​កើតហេតុ សមត្ថកិច្ចជំនាញ​បាន​ចុះ​ទៅពិនិត្យ និង​រក​ឃើញ​​មូលហេ​តុ​បឋម​ថា ករណី​នេះ​​ អាច​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​ពី​ខ្សែ​ភ្លើង​ក៏​ប៉ះ​ត្រូវ​​ធុង​ហ្គា​ស​ទើប​ផ្ទុះ​តែ​ម្តង ។

បច្ចុប្បន្ន សាកសព​ក្មេង​រង​គ្រោះ ​ត្រូវ​សាចញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ឪពុក​ម្តាយ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក ស្រុក​សំពៅ​លូន ដោយមិនដឹងយ៉ាងណានោះឡើយ៕