(ភ្នំពេញ)៖ សេចក្តីស្នើច្បាប់ ស្ដីពីការធ្វើវិសោធនកម្ម ច្បាប់បោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា ត្រូវបានអនុម័តរួចហើយ នៅក្នុងកិច្ចប្រជុំសភាពេញអង្គ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧នេះ ក្រោមសំឡេងគាំទ្រ៩៧លើ១០៨ នៃសមាជិកសភាដែលបានចូលរួមប្រជុំនៅថ្ងៃនេះ។

កិច្ចប្រជុំរដ្ឋសភា​ នៅព្រឹកនេះ ត្រូវបានធ្វើឡើងនៅវិមានរដ្ឋសភា ក្រោមអធិបតីភាព សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពី សមាជិករដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា ចំនួន៦៥រូប និង សមាជិកសភា មកពីគណបក្សសង្រ្គោះជាតិ ចំនួន៤៣រូប។

សូមបញ្ជាក់ថា វិសោធកម្មច្បាប់នេះ ត្រូវបានរៀបចំឡើង ដើម្បីបន្ថែមកៅអី ១អសនៈទៀត នៅក្នុងស្ថាប័នព្រឹទ្ធសភា ដែលអាចនឹងធ្វើឱ្យសមាជិកព្រឹទ្ធសភា កើនឡើងដល់ចំនួន៦២រូប នាពេលខាងមុខ។ ក្រៅពីនោះ ក៏មានការកែប្រែនូវប្រកាមួយចំនួនទៀត ពាក់ព័ន្ធនឹង យុទ្ធនាការឃោសនា និងអង្គបោះឆ្នោតជាដើម៕