(ភ្នំពេញ)៖ រាស្ត្រខ្មែរពិតជានៅចាំថាអំឡុងពេលនៃដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ ២០១៣ សម រង្ស៊ី ដែលគេស្គាល់ថា ជាអ្នកនយោបាយមាន់សម្ល បានអួតក្អេងក្អាងថាហ្វេសប៊ុករបស់ខ្លួនមានអ្នកចូលចិត្តច្រើនជាងទំព័រ ហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន និងបានប្រកាសថា ខ្លួននឹងឈ្នះការបោះឆ្នោត ធ្វើជានាយករដ្ឋមន្ត្រី។ តាមពិតគឺសម រង្ស៊ី បានត្រឹមធ្វើជានាយករដ្ឋមន្ត្រីហ្វេសប៊ុក ចំណែកឯសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីពិត ដឹកនាំរាជរដ្ឋាភិបាលស្របច្បាប់។

ដល់ពេលលេងហ្វេសប៊ុកចាញ់សម្តេច ហ៊ុន សែន ម្សៀរ សម រង្ស៊ី បានបរិហារកេរ្តិ៍ សម្តេច ហ៊ុន សែន ថាទិញចំនួន Likes ក្លែងក្លាយ រហូតដល់មានរឿងក្តីនៅ តុលាការក៏ព្រោះតែមាត់អត់គម្របរបស់ខ្លួន។ ឥឡូវនេះអ្នកនយោបាយកំសាកញី សម រង្ស៊ី បាននិងកំពុងតែអួតអាង និងលង់ក្នុងក្តីសុបិន្តពីប្រជាប្រិយភាព របស់ខ្លួនដែលបានមកពីការស្ទង់មតិមួយ ដែលមិនដឹងសំណាកពិតប្រាកដបង្ហាញថា សម រង្ស៊ី និងកឹម សុខា មានប្រជាប្រិយភាពខ្ពស់ជាងសម្តេចតេជោ ហ៊ុន សែន។ ជាមួយទិន្នន័យតែលើក្រដាសនេះ សម រង្ស៊ី ចាប់ផ្តើមអួតអាង ជាថ្មីទៀតដោយមិនមើលតថភាពពិតជាក់ស្តែង។

១៖ តថភាពពិត! សម្តេចតេជោ ហ៊ុន សែន គឺជាឥស្សរជនដែលប្រកបដោយកិត្តិនាមដ៏ល្បីរន្ទឺទាំងក្នុងតំបន់ និងក្នុងពិភពលោកជានាយករដ្ឋមន្ត្រី ដែលកាន់តំណែងយូរជាងគេ និងប្រកបដោយបទពិសោធ។ ប្រទេសមួយចំនួន ក្នុងតំបន់បានស្នើសុំយោបល់ និងអនុសាសន៍ពីសម្តេច ហើយនៅពេលខ្លះសម្តេច ត្រូវបានស្នើសុំឱ្យធ្វើជាអ្នកសម្របសម្រួលនយោបាយផងដែរ។ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលសម្តេច បានខិតខំក្នុងការចរចាទាក់ទាញវិនិយោគទុន និងបង្កើតការងារទាំងក្នុង និងក្រៅប្រទេសជូនដល់ប្រជាពលរដ្ឋកម្ពុជាដើម្បីបង្កើនចំណូល និងជីវភាពជូនពលរដ្ឋខ្លួន។ សម្តេចតេជោ ហ៊ុន សែន ពិតជាមេដឹកនាំដ៏មានប្រជាប្រិយភាពទាំងក្នុងប្រទេសនិងក្នុងតំបន់។ តើនរណាមិន ស្គាល់សម្តេចតេជោ ហ៊ុន សែន សូម្បីកុមារតូចៗក៏បានស្គាល់ និងចាំឈ្មោះសម្តេចតេជោ ហ៊ុន សែន។ ចុះសម រង្ស៊ី និងកឹម សុខា វិញ? ជាមេដឹកនាំបក្សប្រឆាំង ដែលល្បីខាងធ្វើនយោបាយបោកប្រាសរាស្ត្រឯង និងពូកែដើរញុះញង់ និងចូលចិត្តឱនក្បាលបម្រើបរទេសនិងអំពាវនាវឱ្យបរទេសកាត់ជំនួយ ឈប់បញ្ជាទិញផលិតផលសម្លៀកបំពាក់និង ផលិតផលផ្សេងទៀតដែលផលិតដោយកម្មករកម្មការិនីខ្មែរ។ ពេលមានវត្តមានក្នុងស្រុក សម រង្ស៊ី ដែលជាមនុស្ស មាត់គ្មានគម្របនោះ បានតែដើរតែញុះញង់កម្មករឱ្យធ្វើបាតុកម្មដែលរោងចក្រមួយចំនួនទ្រាំ មិនបានបានបង្វែរទិសទៅវិនិយោគទុននៅប្រទេសផ្សេង និងបានដើរលាបពណ៌ប្រជាជនឯង។

២៖ តថភាពពិត! សម្តេចតេជោ ហ៊ុន សែន គឺជាស្ថាបនិកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា បានដឹកនាំក្នុង ការវាយផ្តួលរំលំរបបខ្មែរក្រហម ប៉ុល ពត សង្គ្រោះជាតិ និងជីវិតប្រជាជនជាច្រើនលាននាក់ពីរណ្តៅមរណៈក្នុងនោះ រាប់ទាំងកឹម សុខា និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិផងដែរ។ ក្រោយរបបខ្មែរក្រហម ដោយមានការដាក់សម្ពាធ នយោបាយ និងទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងអយុត្តិធម៌ពីសំណាក់បស្ទឹមប្រទេស សម្តេច ហ៊ុន សែន និងថ្នាក់ដឹកនាំ
ផ្សេងទៀតនៃគណបក្សប្រជាជនកម្ពុជាបានប្រើដៃម្ខាងកសាងនិងស្តារប្រទេសផង និងដៃម្ខាងទៀតវាយទប់ទល់នឹង ការវិលត្រឡប់មកវិញនៃរបបខ្មែរក្រហម។ សម្តេចតេជោគឺជាអ្នកបញ្ចប់សង្គ្រាមស៊ីវិលនៅ កម្ពុជា បញ្ចប់អង្គការចាត់តាំងនយោបាយ និងយោធារបស់ក្រុមខ្មែរក្រហម និងបាននាំយកសន្តិភាព ឯកភាពជាតិឯកភាពទឹកដីជាលើកដំបូង នៅក្នុងរយៈពេលជាង ៥០០ឆ្នាំចុងក្រោយក្នុងប្រវត្តិសាស្ត្រកម្ពុជា។ ប្រជាជនបានគោរព និងស្រឡាញ់ ដឹងគុណចំ ពោះសម្តេចតេជោ ហ៊ុន សែន ចំពោះការលះបង់កម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ញាដើម្បីការពារជាតិមាតុភូមិ
និងការពារប្រជាជនគ្រប់កាលៈទេសៈទាំងអស់ដោយមិនខ្លាចនឿយហត់ឡើយ។ ចុះសម រង្ស៊ី និងកឹម សុខា? ក្រៅ
ពីស្ថិតនៅក្នុងចលនាដែលជាសម្ព័ន្ធមិត្រខ្មែរក្រហម សម រង្ស៊ី ដែលជាកូនជនក្បត់ជាតិ សម សារី និង កឹម សុខា ដែលត្រូវគេដឹងថា ជាចោរលួចអង្ករប្រជាជននោះបានត្រឹមតែសម្ងំសុខប៉ុណ្ណោះ។ អ្នកទាំងពីរបានធ្វើនយោបាយដើរ ផ្ទុយពីអ្វីដែលប្រជាពលរដ្ឋភាគច្រើនលើសលុបចង់បានគឺសន្តិភាព និងការអភិវឌ្ឍ។ សម រង្ស៊ី និងកឹម សុខា ដំបូង ឡើយបានប្រើវោហារសាស្ត្ររើសអើងប្រកាន់ពូជសាសន៍ ដុតកំហឹងជាតិសាសន៍ និងវណ្ណៈសង្គមដើម្បីទាញយកការ គាំទ្រពីជនមួយចំនួនដែលវង្វេងក្នុងភាពអគតិ។ សម រង្ស៊ី និងកឹម សុខា បានដើរឃោសនាញុះញង់ប្រជាពលរដ្ឋឱ្យ ចងកំហឹងនឹងរាជការសាធារណៈ គំនុំវណ្ណៈ និងមានចេតនាក្នុងការនាំយកនូវបដិវត្តន៍ពណ៌ ចូលមកកម្ពុជាតាមរយៈ
ការធ្វើបាតុកម្មឡាំប៉ាតវ៉ានឹងលទ្ធផលបោះឆ្នោតឆ្នាំ ២០១៣។ មេដឹកនាំទាំងពីរបានសរសើរពីលទ្ធផលនៃការផ្លាស់
ប្តូរដោយបដិវត្តន៍ពណ៌នៅមជ្ឈិមបូព៌ា និងចង់ឃើញបដិវត្តន៍ពណ៌នេះរីកឡើងនៅកម្ពុជា ក្រោមខ្សែញាក់របស់ចៅ
ហ្វាយនាយបរទេសរបស់ខ្លួន។

៣៖ តថភាពពិត! ជាមេដឹកនាំនយោបាយមួយដ៏មានប្រជាប្រិយភាព និងជាមេដឹកនាំមួយដែលគួរឱ្យទុកចិត្ត សម្រាប់ប្រជាពលរដ្ឋទាំងផ្នែកការទូត ការពារជាតិ សេដ្ឋកិច្ច និងការអភិវឌ្ឍ។ កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ច ប្រមាណ ៧,៧% ជាច្រើនឆ្នាំជាប់គ្នា ហើយសេដ្ឋកិច្ចកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបាន គេទទួលស្គាល់ថាជាកូនខ្លាមួយនៅអាស៊ាន។ អាត្រាភាពក្រីក្រ បានធ្លាក់ចុះពីជាង ៥០% នៅអំឡុងទសវត្សរ៍ឆ្នាំ
១៩៩០ មកនៅសល់ជាង ១១%នៅឆ្នាំ ២០១៦។ បើក្រឡេកមើលស្ថានភាពឆ្នាំ ១៩៧៩ ក្រោយផ្តួលរំលំរបបខ្មែរ ក្រហម កម្ពុជាបច្ចុប្បន្នកំពុងស្ថិតនៅលើផ្លូវអភិវឌ្ឍ ស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋបានកើនឡើងជាលំដាប់។ ប្រាក់ខែមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករកម្មការិនី បានឡើងជារៀងរាល់ឆ្នាំ។ កម្ពុជាត្រូវបានវាយតម្លៃថា បាននិងកំពុងដើរលើផ្លូវត្រូវក្នុងការអភិវឌ្ឍជាតិលើវិស័យជាច្រើន។ ចុះសម រង្ស៊ី និងកឹម សុខាវិញ? មេបក្សប្រឆាំង ទាំងពីរនេះបានត្រឹមតែធ្វើនយោបាយបោកប្រាសរាស្ត្រដោយព្យាយាមក្នុងការបំភ្លៃ បំផ្លើស បំប៉ោងនិងបំភ័ន្តព័ត៌មាន ញុះញង់ប្រជាពលរដ្ឋ និងសន្យាខ្យល់។ តើសម រង្ស៊ី និងកឹម សុខា បានបន្សល់ទុកនូវសមិទ្ធផលអ្វីខ្លះសម្រាប់ជាតិ និងប្រជាជន? សមិទ្ធផលដែលជាគុណប្រយោជន៍ដល់ប្រជាជនគឺគ្មាន តែបន្សល់ទុកនូវការយកជីវិត និងឈាមរាស្ត្រមកធ្វើជាស្ពានដើម្បីអំណាចរបស់ខ្លួន។ នៅរៀងរាល់ការបោះឆ្នោតម្តងៗ សម រង្ស៊ី និងកឹម សុខា តែងតែបោក ប្រាសរាស្ត្រឱ្យមកចូលរួមធ្វើបាតុកម្មដើម្បីតថ្លៃអំណាចរបស់ខ្លួន។ សម រង្ស៊ីនិងកឹម សុខា ព្រមទាំងបក្សប្រឆាំងបាន ត្រឹមដើររៃអង្គាសប្រាក់ពីប្រជាពលរដ្ឋក្រីក្រ សកម្មជនរបស់ខ្លួនដើម្បីធ្វើមានធ្វើបានសម្រាប់ខ្លួន និងបក្ខពួកខ្លួន។

នេះគ្រាន់តែជាតថភាពពិតបីប៉ុណ្ណោះដែលចៅចាក់ស្មុកលើកឡើង នៅមានតថភាពជាច្រើនទៀតដែលឆ្លុះ បញ្ចាំងថាសម្តេចតេជោ ហ៊ុន សែន គឺជាឥស្សរជនដែលមានប្រជាប្រិយភាពពិត មិនមែនជាប្រជាប្រិយភាពនៅលើតែក្រដាសដូចសម រង្ស៊ី និងកឹម សុខានោះទេ។ ប្រជាប្រិយភាពនេះបញ្ជាក់តាមសន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋដែល រាល់ការបោះឆ្នោតម្តងៗ គណបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានទទួលជ័យជម្នះរហូត ហើយសម រង្ស៊ីនិងកឹម សុខា ដែលតែងតែអួតអាងរាល់ការបោះឆ្នោតថាឈ្នះរហូត ក៏ក្លាយជាអ្នកចាញ់ការបោះឆ្នោត ចាស់វស្សា។ ជាក់ស្តែងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០១៧ សម រង្ស៊ី និងកឹម សុខា ប្រកាសជ័យជម្នះគ្រប់គ្រងឃុំសង្កាត់រហូតដល់ ៦០ ទៅ ៧០% និងឈានដល់ការគ្រប់គ្រងព្រឹទ្ធសភា និងជា ប្រមុខរដ្ឋស្តីទីនៅពេលព្រះមហាក្សត្រព្រះរាជអវត្តមានពីមាតុប្រទេស ប៉ុន្តែជាក់ស្តែងបក្សប្រឆាំងបានទទួលបរាជ័យ យ៉ាងអាម៉ាសអាចគ្រប់គ្រងឃុំសង្កាត់បានត្រឹមប្រមាណ៣០%ប៉ុណ្ណោះ ចំណែកគណបក្សប្រជាជនកម្ពុជាឈ្នះបាន ការគ្រប់គ្រងឃុំសង្កាត់ជាង៧០%។ នេះបានគេហៅថាប្រជាប្រិយពិតដែលសម្តេចតេជោ ហ៊ុន សែន និងគណបក្ស ប្រជាជនកម្ពុជាទទួលបានពីប្រជាពលរដ្ឋ ហើយសូម សម រង្ស៊ី និងកឹម សុខា យកប្រជាប្រិយភាពនៅលើក្រដាសទៅចុះ ធ្វើម៉េចបានក្រុមបក្សខ្លួនបាននិងកំពុងយល់សបិ្តក្នុងការយល់សប្តិទៅហើយនោះ៕

ដោយ៖ ចៅចាក់ស្មុក