(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ លោក លឹម ជាវុត្ថា, លោក វ៉ាន់ សារាយ, កញ្ញា សំ ស្រីនីត, កញ្ញា ឆេង សូរិយា, លោក សៀ សៀកឡេង និង លោក ហួន លីហួ, រាយការណ៍ព័ត៌មានទាំងនេះ៖

* ព័ត៌មានជាតិ (Cambodia News)
១៖ វីរភាពដ៏អង់អាចក្លាហានរបស់ សម្តេចតេជោ ហ៊ុន សែន រួមនឹងយុទ្ធមិត្ត ៤រូបផ្សេងទៀត ក្នុងការឆ្ពោះទៅរកការវាយរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត
២៖ មន្រ្តីជាន់ខ្ពស់បក្សប្រឆាំង៖ ការប្រកាសរបស់លោក សម រង្ស៊ី ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ឆ្នាំ២០១៨ ជាការបំពានសមាជបក្ស ?
៣៖ លោក កឹម សុខា ទទួលស្គាល់បរាជ័យក្នុងការបោះឆ្នោតឃុំសង្កាត់ និងថាការចុះជួបសកម្មជនតាមបណ្តាខេត្តកន្លងមក គឺដើម្បីពង្រឹងស្មារតីអ្នកគាំទ្រកុំឲ្យបាក់ទឹកចិត្ត និងអស់កម្លាំង
៤៖ ប្រធានគណបក្សសង្រ្គោះជាតិ ទទួលស្គាល់ថា ការប្រើនយោបាយជាតិនិយមជ្រុល ឃោសនាឲ្យចងកំហឹងជាមួយជនជាតិវៀតណាម គឺជាការខុសឆ្គងផ្នែកនយោបាយកន្លងមក
៥៖ Facebook «សីហា» ទម្លាយឯកសារសំខាន់មួយរបស់វិទ្យាស្ថានអាមេរិក NDI ដែលស្ទង់មតិជាសំងាត់មុនការបោះឆ្នោត
៦៖ គណបក្សយុវជន នឹងដាក់ពាក្យប្តឹង លោក កឹម សុខា នៅថ្ងៃស្អែក ដោយចោទថា ប្រើសារនយោបាយរើសអើងបក្សដទៃ
៧៖ រដ្ឋមន្រ្តីការងារ ដាស់តឿនអ្នកនយោបាយបក្សប្រឆាំងថា ជិតដល់ឆ្នាំបោះឆ្នោត កុំយកប្រធានបទប្រាក់ឈ្នួលកម្មករ បង្កបញ្ហាច្របូកច្របល់ដល់សង្គម ដូចនៅឆ្នាំ២០១៣ទៀត
៨៖ នាយឧត្តមសេនីយ ណឹម សុវត្ថិ ចង់ឲ្យដាក់បញ្ចូលកម្មវិធីនយោបាយឈ្នះឈ្នះ និងទិវាចងចាំនៃដំណើរឆ្ពោះ ទៅផ្តួលរំលំរបប ប៉ុល ពត ក្នុងកម្មវិធីអប់រំ
៩៖ ក្រសួងការងារ ប្រកាសពីការរៀបចំដំឡើងប្រាក់ឈ្នួលដល់កម្មករក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៨
១០៖ ក្រសួងមហាផ្ទៃ ប្រាប់ឲ្យអភិបាលរាជធានី-ខេត្ត ជូនដំណឹងដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ចូលរួមប្រកាសទ្រព្យសម្បត្តិ និងបំណុល
១១៖ រថយន្ដក្រុងដាច់ហ្វ្រាំង ក្រឡាប់ធ្លាក់ចេញពីផ្លូវ ពេលចុះពីភ្នំបូកគោ បណ្ដាលឲ្យអ្នកដំណើរ២៧នាក់ រងរបួសធ្ងន់ស្រាល

* ព័ត៌មានអន្តរជាតិ (World News)
១៖ អ្នកបោះឆ្នោតឲ្យ លោកស្រី អ៊ុង សានស៊ូជី ចាប់ផ្តើមអស់សង្ឃឹម និងស្រក់ទឹកភ្នែក
២៖ បារាំង៖ គណបក្សលោក ម៉ាក្រុង «ទទួលជ័យជម្នះយ៉ាងងាយស្រួលបំផុត» នៅក្នុងការបោះឆ្នោតសភា
៣៖ ផ្ទុះគ្រាប់បែកកក្រើកភាគខាងត្បូងថៃ «ផ្តាច់ជីវិតទាហាន ០៥នាក់ និងរបួស០៤នាក់» ៕