(ភ្នំពេញ)៖ ស្របពេលដែលលោក កឹម សុខា កំពុងក្តោបក្តាប់អំណាចគណបក្សសង្រ្គោះជាតិទាំងមូល បានប្រកាសទទួលស្គាល់ថា គណបក្សរបស់លោក ធ្លាប់បានធ្វើការអំពាវនាវឲ្យប្រជាជនកម្ពុជា មានកំហឹងគុំគួនទៅលើជនជាតិវៀតណាម ដើម្បីទទួលបានសម្លេងឆ្នោត ហើយលោកក៏បានទទួលស្គាល់ដែរថា ការប្រើប្រាស់នយោបាយជាតិនិយមជ្រុល ឃោសនាឲ្យចងកំហឹងជាមួយជនជាតិវៀតណាមនេះ គឺជាការខុសឆ្គងផ្នែកនយោបាយ វាបង្កឲ្យមានកំហឹង ពូជសាសន៍ ហើយលោក កឹម សុខា ក៏ប្រកាសសម្រេចមិនឲ្យមានវោហារស័ព្ទជេរប្រមាថជនជាតិវៀតណាមតទៅទៀត។

បន្ទាប់ពីចេញផ្សាយរឿងខាងលើនេះ, មានបងប្អូនប្រជាពលរដ្ឋជាច្រើនបានចូល Comment នៅលើ Facebook ដោយសម្តែងការរិះគន់ខ្លាំងៗ និងធ្ងន់ៗចំពោះលោក កឹម សុខា ពាក់ព័ន្ធជាមួយប្រពន្ធចុងជនជាតិវៀណាម និងមានកូនប្រុសសំណព្វចិត្តម្នាក់ទៀតផង។

ភ្លាមៗបន្ទាប់ពីការប្រកាសរបស់លោក កឹម សុខា, Facebook ល្បីមួយឈ្មោះ សីហា ដែលជំនាញទម្លាយរឿងពិតរបស់មេដឹកនាំធំៗនៅកម្ពុជា បានរំលឹកឡើង វិញប្រវត្តិស្នេហារបស់រវាងលោក កឹម សុខា និងប្រពន្ធចុងជនជាតិវៀតណាម ដែលមានសម្លេងសាងសងស្នេហ៍រវាងអ្នកទាំងពីរ។

Facebook សីហា នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧នេះបានទម្លាយសម្លេង និងខ្លឹមសារយ៉ាងដូច្នេះថា៖

«រំលឹករឿង កឹម សុខា មានប្រពន្ធចុងជា ស្រីយួន និងបង្កើតបានកូនប្រុសម្នាក់ តពូជជាមួយយួន ! បន្ទាប់ពីបានឃើញសារព័ត៌មាន Fresh News និងកាសែតភ្នំពេញប៉ុស្ត៍ បានចុះផ្សាយព័ត៌មានអំពី កឹម សុខា ប្រធានគណបក្សប្រឆាំងទទួលស្គាល់ថា កន្លងមក បក្សប្រឆាំងពិតជាមានការអំពាវនាវឲ្យមានការខឹងវៀតណាម ដើម្បីទទួលបានសំឡេងឆ្នោត និងថា ការប្រើនយោបាយជាតិនិយមជ្រុល ឃោសនាឲ្យចងកំហឹង ជាមួយជនជាតិវៀតណាម គឺជាការខុសឆ្គងផ្នែកនយោបាយ បង្កឲ្យមានកំហឹងពូជសាសន៍នោះ នៅរសៀលថ្ងៃនេះមាន ពលរដ្ឋជាច្រើនបានចូលទៅ Comment ក្នុងហ្វេសប៊ុករបស់ Fresh News ដោយបានបញ្ចេញប្រតិកម្មខ្លាំងៗ រិះគន់លោក កឹម សុខា ថា ឈប់ឲ្យគេនិយាយប្រឆាំងជាមួយយួន ព្រោះតែខ្លួន កឹម សុខា ខ្លួនឯង មានប្រពន្ធចុងជាជនជាតិយួន និងមានកូនប្រុសសំណព្វចិត្តរបស់​ កឹម សុខា ទៀត ព្រោះ កឹម សុខា មានតែកូនស្រីទេ ជាមួយប្រពន្ធដើម។ អ្នក Comment ខ្លះបានសរសេរទៀតថា កូនអ៊ុំខាជាមួយស្រីយួនធំៗហើយ បើជេរយួនដូចជេរពូជប៉ិ កឹម សុខា អ៊ីចឹង ! ថ្ងៃនេះ ផេក សី ហា យើងខ្ញុំសូមរំលឹកឡើងវិញនូវរឿងរ៉ាវស្នេហារបស់លោក កឹម សុខា ប្រធានបក្សប្រឆាំងដែលមានប្រពន្ធចុងជាជនជាតិយួនឈ្មោះ អាយ៉េស និងបង្កើតបានកូនប្រុសម្នាក់ តពូជជាមួយយួនដូចតទៅ !