(ភ្នំពេញ)៖ ម្សៅទឹកដោះគោ រ៉ូយាល់ អ័ស ព្រីមៀមហ្គោល (Royal Ausnz Premium Gold) គឺជាម្សៅទឹកដោះគោ សំរាប់ទារកផលិតតែនៅប្រទេសអូស្រ្តាលី  ដែលពិភពលោកទទួលស្គាល់ថា ជាប្រទេសដែលល្បីល្បាយ ផ្នែកទឹកដោះគោនិងមានស្តង់ដារ ចំណីអាហារខ្ពស់បំផុត។

ម្សៅទឹកដោះគោ រ៉ូយាល់ អ័ស ត្រូវបានផលិតពីទឹកដោះគោស្រស់ ដោយចំណាយពេលតែ១២ម៉ោងប៉ុណ្ណោះ ក្នុងការចំរាញ់ទៅជាគ្រាប់ម្សៅទឹកដោះគោ ដោយច្ចេកវិទ្យាទំនើបចុងក្រោយហៅថា Wet Blending Technology ដែលធ្វើអោយទឹកដោះគោ រ៉ូយាល់ អ័ស មានសារធាតុចិញ្ចឹមច្រើន ដែលមានលក្ខណៈស្រដៀងទៅនឹងទឹកដោះអ្នកម្តាយ។

រ៉ូយាល់ អ័ស ជាផលិផលដែល គ្មានសារធាតុគីមីដើម្បីរក្សាទុកបានយូរ (No Preservative) គ្មានសារធាតុគីមីបន្ថែមពណ៌ (No Artificial Colours)  គ្មានសារធាតុគីមីបន្ថែមរសជាតិ (No Synthetic Flovour) និង GMO-Free (Non Genetically Modified Organism) ហើយងាយរលាយ១០០%ក្នុងសូលុយស្យុងទឹក។

ដោយសារគុណតម្លៃ និងគុណភាពនេះហើយទើបកន្លងមក ម្សៅទឹកដោះគោ រ៉ូយាល់ អ័ស បានឈ្នះ មេដាយប្រាក់ ដែលជាមេដាយកំពូលសំរាប់ផលិផលម្សៅទឹកដោះគោទារក ៣ឆ្នាំជាប់ៗគ្នា ២០១៤-២០១៥-២០១៦ ក្នុងការប្រកួតប្រជែងប្រចាំឆ្នាំ ដែលរៀបចំឡើងដោយសមាគម DIAA (Dairy Industry Association Australia) ។

ដោយឡែកសំរាប់ការប្រកួតក្នុងឆ្នាំ ២០១៧ ដែលទើបបានបញ្ចប់ថ្មីៗនេះ ម្សៅទឹកដោះគោ Royal Ausnz លេខ២ បានឈ្នះមេដាយមាស ដែលជាប្រវិត្តសាស្រ្តរបស់ប្រទេសអូស្រ្តាលី សំរាប់ផលិតផលម្សៅទឹកដោះគោ ទារកអាយុក្រោម១ឆ្នាំ។

សូមបញ្ជាក់ថាតាមគោលការណ៍ និងតាមការកំណត់របស់ក្រសួងសុខាភិបាល និង អង្គការសុខភាពពិភពលោកនានា ផលិតផលម្សៅទឹកដោះសំរាប់ទារកអាយុក្រោម២៤ខែ ត្រូវបានអនុញ្ញាតិអោយទទួលត្រឹម តែមេដាយប្រាក់ប៉ុណ្ណោះ ដោយសារការជុំរុញ និងលើកទឹកចិត្តអោយ មានការបំបៅដោះម្តាយ ព្រោះទឹកដោះម្តាយល្អបំផុតសំរាប់ទារក។

ការឈ្នះមេដាយមាសជាប្រវត្តិសាស្រ្តនេះ ជាមោទភាពមួយរបស់ម្សៅទឹកដោះគោ របស់ប្រទេសអូស្រ្តាលី ក៏ដូចជារបស់ម្សៅទឹកដោះគោ Royal Ausnz និងក្រុមហ៊ុនចែកចាយ ទូទាំងពិភពលោកផងដែរ។ ជាមួយនឹងកិត្តិនាមនេះ ម្សៅទឹកដោះគោ Royal Ausnz នឹងធ្វើការ Upgrade រូបមន្ត និង គ្រឿងផ្សំទៅជា Platinum Edition ដោយមានការបន្ថែមសារធាតុចិញ្ចឹម ប្រូតេអ៊ីន សារធាតុរ៉ែ វីតាមីន និងមានការរចនារូបរាងថ្មីទំនើប ដែលនឹងចែកចាយ នៅលើទីផ្សារនាពេលឆាប់ៗនេះ។

សូមបញ្ជាក់ថា DIAA (Dairy Industry Association Australia) គឺជាសមាគមឧស្សាហកម្ម មិនយកប្រាក់ចំណេញ សម្រាប់រោងចក្រផលិត និង ធ្វើពាណិជ្ជកម្មចំណីអាហារ។ DIAA ត្រូវបានបង្កើតឡើងនៅថ្ងៃ ២៤ ខែមិនា ឆ្នាំ ១៩៨៦ ដោយច្របាច់បញ្ចូលគ្នារវាង វិទ្យាស្ថានចំណីអាហារអូស្រ្តាលី (Australian Dairy Institute) និង បច្ចេកវិជ្ជា ផលិផលចំណីអាហាររបស់សង្គមអូស្រ្តាលី (Australian Society of Dairy Technology)។ ព៌ត៌មានលំអិតសូមចូលទៅកាន់ https://diaa.asn.au/