(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧នេះ បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី គោលនយោបាយប្រាក់ឈ្នួល ក្រោមអធិបតីភាពលោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងមានការចូលរួមពីអង្គការអន្តរជាតិខាងការងារ (ILO) នៅសណ្ឋាគារហ៊ីម៉ាវ៉ារី។

សូមជម្រាបថា ក្នុងឆ្នាំ២០១៧នេះ កម្មករនិយោជិតកម្ពុជា ទទួលបានប្រាក់ឈ្នួលអប្បបរមាចំនួន ១៥៣ដុល្លារ ក្នុងមួយខែ បូករួមទាំងប្រាក់ឧបត្ថម្ភ និងប្រាក់បន្ថែមម៉ោងការងារផ្សេងទៀត៕