(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើកបណ្ដាលឲ្យមនុស្សស្លាប់៤នាក់ របួសស្រាល៦នាក់ និងរបួសធ្ងន់១៧នាក់។

ប្រភពព័ត៍មានបញ្ជាក់ទៀតថាគ្រោះថ្នាកទាំង១០លើកនេះ បណ្ដាលើឲ្យខូចខាត់ម៉ូតូចំនួន១៣គ្រឿង រថយន្ដធុនតូចចំនួន២គ្រឿង រថយន្ដធុនធំ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, ប្រជែង, មិនគោរពសិទ្ធិ, ស្រវឹង និងបត់គ្រោះថ្នាក់។

សូមបញ្ជាក់ថា រយៈពេល១៨ថ្ងៃ ខែមិថុនា ឆ្នាំ២០១៧នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៧៨លើក បណ្ដាលឲ្យ​មនុស្សស្លាប់ចំនួន៨៣នាក់ របួសធ្ងន់ចំនួន២២៣នាក់ និងរបួសស្រាលចំនួន៨៣នាក់៕