(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរទិវាលោកឪពុក គម្រោងអភិវឌ្ឍន៍ ស្កាយទ្រី ខុនដូ បានបើកលក់ជាលក្ខណៈពិសេស សម្រាប់ឱកាសមាស ត្រឹមតែរយៈពេលមួយខែប៉ុណ្ណោះ ចាប់ពីថ្ងៃទី១៨ ខែមិថុនា ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ខណៈសំណង់អគារ ស្កាយទ្រី ខុនដូ សាងសង់បានចំនួន៤០% នឹងត្រូវបានលក់អស់៨០% នៃអគារA។  

ថ្មីៗនេះក្រុមហ៊ុនក៏រៀបចំឱ្យមានការផ្តល់ជូនពិសេស សម្រាប់អតិថិន ដែលមកទិញបន្ទប់ស្នាក់នៅណាមួយ ក្នុងឱកាសថ្ងៃបុណ្យលោកឪពុក នឹងទទួលបានកាដូពិសេសជាច្រើន ដែលពុំធ្លាប់មានពីមុនមក។
ប្រសិនបើអតិថិជនទិញបន្ទប់ស្នាក់៣យូនីតដំបូង នឹងទទួលបានប្រាក់ចំណេញ១៣,២៧៣ ដុល្លារភ្លាមៗ។

សម្រាប់ការទិញបន្ទាប់ស្នាក់នៅផ្សេងៗទៀត ក្រុមហ៊ុននឹងមានការបញ្ចុំតម្លៃ២%ឡើងទៅ ដូច្នេះអតិថិជនគួររួសរាន់ឡើង ដើម្បីមកទទួលយកឱកាសមាសនេះ។ រើសការបង់ត្រឹមតែ១% ឬ២%ក្នុងមួយខែ ទៅតាមតម្រូវការរបស់អតិថិជន ដោយមិនចាំបាច់មានប្រាក់កក់ ឬប្រាក់តម្កល់ជាមុន ដោយលក្ខណ្ឌនេះ ត្រូវបានផ្ដល់ជូនត្រឹមតែរយៈពេលមួយខែប៉ុណ្ណោះ។
 
គ្រាដែលគម្រោង ស្កាយទ្រី ខុនដូ កំពុងទទួលបានការគាំទ្រពីអតិថិជនទាំងក្នុង និងក្រៅស្រុកជាច្រើនផងនោះ តាមរយៈប្រមូសិនពិសេសនេះ ក្រុមហ៊ុនមានជំនឿចិត្ដថា អតិថិជនទាំងអស់ដែលមានទាំងថ្មី និងចាស់ នឹងមិនមើលរំលងនូវឱកាសមាសនេះឡើយ។ ជាងនេះបុគ្គលិកផ្នែកលក់របស់គម្រោង ស្កាយទ្រី រង់ចាំផ្ដល់ប្រឹក្សា និងបកស្រាយរាល់ចម្ងល់ទាំងឡាយ ជូនដល់អតិថិជន។  

អតិថិជនអាចទំនាក់ទំនង មកតាមរយៈលេខទូរស័ព្ទ 023 901 688/ 089 901 688/081 901 688៕