(ភ្នំពេញ)៖ ដោយមានកិច្ចសហការរវាង សាកលវិទ្យាល័យភ្នំពេញអន្ដរជាតិ (PPIU) និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល នឹងប្រារព្ធទិវាបរិច្ចាគឈាម ក្រោមពាក្យស្លោក «ផ្តល់ឈាម ផ្តល់ថ្ងៃនេះ ផ្តល់ឲ្យបានច្រើនដង» នៅថ្ងៃទី២១-២២មិថុនាខាងមុខនេះ ។

ក្នុងឱកាសនោះ គណៈគ្រប់គ្រងសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ បានធ្វើការអំពាវនាវ ដល់បណ្ដាអគ្គនាយក ប្រធានក្រុមហ៊ុន រួមទាំងបុគ្គលិក ដែលកំពុងប្រតិបត្តិកានៅអគារ PPIU សូមចូលរួមបរិច្ចាគឈាម ជួយសង្គ្រោះជីវិតមនុស្ស ដែលត្រូវការឈាមជាចាំបាច់ ដែលនឹងចាប់ផ្ដើមធ្វើឡើង នៅថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០១៧ នៅអគារ PPIU ជាន់ផ្ទាល់ដី (PPIU Hall) ចាប់ពីម៉ោង ០៧:០០ព្រឹក រហូតដល់ម៉ោង ០៧:០០ល្ងាចផងដែរ។

អាស្រ័យហេតុនេះ សូមចូលរួមបរិច្ចាគឈាម ឲ្យបានគ្រប់ៗគ្នា ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី ២១-២២មិថុនា ខាងមុខនេះ៕