(មណ្ឌលគិរី)៖ ស្នូរគ្រាប់កាំភ្លើងជាច្រើនគ្រាប់បានបន្លឺឡើងយ៉ាងកងរំពង នៅស្រុកអូរាំង ខេត្តមណ្ឌលគិរី នាយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧នេះ នោះគឺបង្កឡើងដោយមន្រ្តីអាវុធហត្ថម្នាក់ដែលផឹកស៊ីស្រវឹង ហើយធ្វើការបាញ់រះ។

ភ្នាក់ងារ Fresh News ប្រចាំខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ជនបង្កជាមន្រ្តីអាវុធហត្ថលើផ្ទៃប្រទេស ហើយដោយសារស្រវឹងខ្លាំង ស្រាប់បាញ់ជាច្រើនគ្រាន់ បង្កឲ្យអ្នកស្រុកជាច្រើននាក់ នៅក្បែរកន្លែងកើតហេតុភ័យស្លន់ស្លោរស្មានតែក្រុមប្រដាប់អាវុធណាមកប្លន់ទ្រព្យសម្បត្តិ។

បើតាមសេចក្តីរាយការណ៍ ជនបង្កឈ្មោះ គង់ សាភ័ណ្ឌ ជាមន្រ្តីអាវុធហត្ថលើផ្ទៃប្រទេស ឈរជើងនៅកន្លែងតំបន់អភិរក្សកែវសីមា។

ក្រោយកើតហេតុភ្លាមៗ អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានបញ្ជាឲ្យកងកម្លាំងសមត្ថកិច្ច ចុះទៅស្រាវជ្រាវ និងតាមចាប់វាយខ្នោះឲ្យខាងតែបាន៕