(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ លោក លឹម ជាវុត្ថា, លោក ពេជ្រ ប៊ុនសាយ, កញ្ញា សំ ស្រីនីត, កញ្ញា ឆេង សូរិយា, លោក ហួន លីហួ, លោក​ សៀ សៀកឡេង រាយការណ៍ព័ត៌មានទាំងនេះ៖

* ព័ត៌មានជាតិ (Cambodia News)
១៖ មន្រ្តីជាន់ខ្ពស់កំពូលៗរបស់ CNRP មិនហ៊ានបញ្ជាក់អំពីរឿងលោក សម រង្ស៊ី ប្រកាសថាជាបេក្ខភាពនាយករដ្ឋមន្រ្តីរបស់ CNRP សម្រាប់ការបោះឆ្នោតឆ្នាំ២០១៨
២៖ រាជរដ្ឋាភិបាលកម្ពុជា ទម្លាក់ថវិកាប្រមាណ ៧.៥លានដុល្លារ សម្រាប់ឧបត្ថម្ភមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុងម្នាក់ៗ ៥ម៉ឺនរៀល សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌ
៣៖ សម្តេចតេជោ ហ៊ុន សែន ផ្តាំអ្នកជំនាន់ក្រោយ ឲ្យបន្តនយោបាយ មិនរើសអើងសាសនា និងជាតិសាសន៍ដើម្បី ក្តីសុខ នៅកម្ពុជា
៤៖ លោក អេង ឆៃអ៊ាង ថ្លែងថា ការក្លាហាន ឬកំសាកមិនត្រឡប់ មកស្រុករបស់ សម រង្ស៊ី មិនសំខាន់, អ្នកនាំពាក្យបក្សកាន់អំណាចឌឺវិញថា បើមិនហ៊ានកុំសន្យា!
៥៖ ព្រះមហាក្សត្រ តែងតាំងលោក ហ៊ី សោភា ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ជំនួសសមាជិកដែលលាឈប់ ពីតំណែង
៦៖​ លោក អេង ឆៃអ៊ាង ទម្លាយថា លោក ញឹក ប៊ុនឆៃ ទូរស័ព្ទទៅលោកដើម្បីផ្តល់ដំណឹង អំពីការបញ្ជាឱ្យសកម្មជនខ្លួនបោះឆ្នោតឱ្យCNRP
៧៖ សម្ដេច ហេង សំរិន នឹងដឹកនាំគណៈប្រតិភូរដ្ឋសភា ទៅបំពេញទស្សនកិច្ច នៅប្រទេសឡាវ និងវៀតណាម ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែមិថុនា
៨៖ លោក ឃឹម វុទ្ធី ត្រូវបានប្រកាសឲ្យចូលកាន់តំណែងអគ្គនាយកទូរទស្សន៍ជាតិកម្ពុជា ជាផ្លូវការហើយ នៅរសៀលថ្ងៃសុក្រនេះ ក្រោមវត្តមាន លោក ខៀវ កាញារីទ្ធ
៩៖ តុលាការកំពូល សម្រេចលើកពេលសវនាការ រឿងក្ដីលោក អ៊ុំ សំអាន ដោយសារតែអវត្តមានមេធាវីជនជាប់ចោទ
១០៖ គ​.ជ.ប បដិសេធបណ្ដឹងរបស់គណបក្សសង្គ្រោះជាតិ១៤បណ្ដឹង ចុះអង្កេត១បណ្ដឹង និងធ្វើលិខិតជូនដំណឹង ១បណ្ដឹង ដោយសារប្ដឹងខុសនីតិវិធី
១១៖ ផ្អើលពលរដ្ឋនៅខណ្ឌសែនសុខ! ម៉ូតូរ៉ឺម៉កដឹកហ្គាសទៅប៉ះតូបលក់សាំង បង្កជាអគ្គិភ័យយ៉ាងខ្លាំងបណ្ដាលឲ្យ មនុស្ស៦នាក់រងរបួស, សមត្ថកិច្ចបញ្ជូនរថយន្តពន្លត់៧គ្រឿង ទៅអន្តរាគមន៍

* ព័ត៌មានអន្តរជាតិ (World News)
១៖ ទីបំផុតហ្វីលីពីនបន្ថែមពេលរំដោះទីក្រុងភាគខាងត្បូង ពីបណ្តាញក្រុម ISIS» ដោយសារពួកគេមានកងកម្លាំង ទីតាំងយុទ្ធសាស្ត្រ និងសព្វាវុធខ្លាំងក្លា ច្រើនលើសពីការរំពឹងទុក!
២៖ កាតាបញ្ជាទិញយន្តហោះចម្បាំង F-15 ក្នុងតម្លៃរាប់ពាន់លានដុល្លារ ពីសហរដ្ឋអាមេរិក
៣៖ ទម្លាយអាថ៌កំបាំង! «ហេតុផលពិតប្រាកដដ៏រសើបបំផុត ពីក្រោយវិបត្តិនៅកាតា ​គឺរឿងជំនួញនៃឧស្ម័នធម្មជាតិ ដែលរុស្ស៊ីជាអ្នកពាក់ព័ន្ធធំជាងគេ»៕