(កោះកុង)៖ កម្លាំងនគរបាលស្រុកមណ្ឌលសីមា សហការជួយកម្លាំងនគរបាលខេត្តកោះកុង បានចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ រួមជាមួយគ្រឿងញៀនមួយចំនួន នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ម្សិលមិញ ស្ថិតនៅភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

សមត្ថកិច្ចជំនាញបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ១៖ ឈ្មោះ សឿន តឹង អាយុ២៧ឆ្នាំ មានទីលំនៅភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា, ២៖ ឈ្មោះ ខាន់ យេន ភេទស្រី អាយុ៥៧ឆ្នាំ និងទី៣៖ ឈ្មោះ ណុះ សុះ អាយុ២៥ឆ្នាំ អ្នកទាំង៣មានទីលំនៅភូមិឃុំជាមួយគ្នា។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានពីជនសង្ស័យ មានប្រភេទម៉ាទឹកកកចំនួន១កញ្ចប់ធំ និងយ៉ាម៉ាប្រភេទគ្រាប់ចំនួន២០គ្រាប់ និងសម្ភារបានមួយចំនួនសម្រាប់ធ្វើសកម្មភាព។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមទាំងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕