(ព្រះវិហារ)៖ ឈើអារប្រភេទគគីរជាច្រើនដើម ដែលឈ្មួញគរលាក់ទុកក្នុងព្រៃមួយកន្លែង រកឱកាសល្អប្រុងធ្វើការនាំចេញនោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកធ្វើការបង្ក្រាប និងរឹបអូសបាន នៅភូមិពោធិទាប ឃុំម្លូរព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ នារសៀលថ្ងៃទី១៦ ​ខែមិថុនា ឆ្នាំ២០១៧នេះ។

លោកវរសេនីយ៍ត្រី ហុង ហាំ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកឆែប បានឲ្យដឹងថា ក្រោយទទួលបានការណែនាំ ពីសំណាក់លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកបានដឹកនាំកម្លាំងង៥នាក់ សហការជាមួយកំលាំងចម្រុះ ធ្វើការបង្រ្កាបបានគនរឈើមួយកន្លែងដែលឈ្មួញលាក់ទុក។ ជាលទ្ធផលធ្វើការដកហូតបានឈើអា ប្រភេទគគីរចំនួន២២៣សន្លឹកស្មើ នឹង៨.០១៥ម៉ែត្រគូប។

ក្រោយធ្វើការវាស់វែងរួច សមត្ថកិច្ចបានដឹកជញ្ជូនឈើទាំងនោះទៅរក្សាទុកនៅមន្ទីរកសិកម្មខេត្ត ដើម្បីចាត់វិធានការតាមច្បាប់៕