(ភ្នំពេញ)៖ ពិតជាអស្ចារ្យមែន!! ឱកាសដ៏ល្អសម្រាប់អតិថិជន ដែលកំពុងរង់ចាំ បានមកដល់ហើយ ចាប់ពីថៃ្ងនេះ រហូតដល់ថៃ្ងទី០៦ ខែកក្កដា ឆ្នាំ២០១៧ ខាងមុខនេះ ផ្សារទំនើបវឌ្ឍនៈកាពីតាល មានកម្មវិធី ល្អគ្មានពីសម្រាប់ជូនដល់អតិថិជនទាំងអស់ គឺ Mid-Year Celebration 2017 ដែលនឹងផ្តល់ជូននូវការបញ្ចុះតម្លៃពិសេសរហូតដល់៥០% លើមុខទំនិញដែលបានកំណត់ លើម៉ាកសំលៀកបំពាក់ល្បីៗមួយចំនួន ដូចជា Brioni, Canali, Salvatore Ferragamo, Hugo Boss និង Longchamp។

អ្វីដែលមិនធ្លាប់មានពីមុខ នឹងរឹតតែពិសេសជាងនេះទៅទៀត អតិថិជនក៏ទទួលបាននូវ តែ មួយប្រអប់ និងការញុំាតែ ពេលរសៀល សម្រាប់មនុស្សពីរនាក់ នៅហាងតែ TWG Tea នាចុងសប្តាហ៍ ដោយគ្រាន់តែចំណាយលើការទិញទំនិញ ពីហាងដែលបានកំណត់ណាមួយ នៅផ្សារទំនើបវឌ្ឍនៈកាពីតាល ចាប់ពី៥០០ដុល្លារឡើងទៅ ក្នុងមួយវិក័យបត្រ។

ថែមពីលើនេះទៀត គ្រប់អតិថិជនទាំងអស់ នឹងមានសំណាងឈ្នះសំបុត្រ យន្តហោះ BUSINESS CLASS ទៅកាន់ប្រទេស ជប៉ុន សម្រាប់ការចំណាយចាប់ពី៥០០ដុល្លារឡើងទៅ ការផ្តល់ជូនសំបុត្រយន្តហោះមួយនេះ គឺមិនមែន១គូ ឬ២គូនោះទេ គឺបន្ថែមរហូតទៅដល់៥គូ។

សូមកុំឲ្យឱកាសដ៏ល្អនេះ កន្លងផុតឲ្យសោះ ទទួលបានទំនិញម៉ាកល្បីៗ ប្រកបដោយគុណភាព តម្លៃសមរម្យ និងជាផលិតផលពិត១០០% មាននៅតែផ្សារទំនើបវឌ្ឍនៈកាពីតាលតែមួយគត់។

ព័ត៌មានលម្អិត សូមអញ្ជើញមកកាន់ផ្សារទំនើបវឌ្ឍនៈកាពីតាល ដែលស្ថិតនៅអគាវឌ្ឍនៈ មហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ ឬទាក់ទងទូរស័ព្ទលេខ៖ 023 938 888៕