(ស្ទឹងត្រែង)៖ សិក្ខាកាមនគរបាលចំនួន២០២នាក់ នៅសាលានគរបាលជាតិភូមិភាគ១ ខេត្តស្ទឹងត្រែង បានធ្វើការហ្វឹកហាត់អំពីបច្ចេកទេសប្រើប្រាស់អាវុធ និងបាញ់គ្រាប់ពិត នៅលើទីលានបាញ់ស៊ីប ដើម្បីពង្រឹងសមត្ថភាពក្នុងការ ការពារសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋកម្ពុជា​។

ការហ្វឹកហ្វឺននេះ ធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុន នាយកសាលានគរបាលជាតិភូមិភាគ១។

​លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុន បានបញ្ជាក់ថា ឆ្លើយតបទៅនិងតម្រូវការរបស់ប្រទេសជាតិ ដូច្នេះកងកម្លាំងនគរបាលទាំងអស់ ចាំបាច់ទទួលនូវការបំប៉នជំនាញដូចជា ជំនាញការពារ ជំនាញដឹកនាំ​។ល។ ហើយគ្រប់ជំនាញទាំងនេះ កម្លាំងនគរបាលទាំងអស់ ត្រូវហ្វឹកហាត់ឲ្យចេះនូវវិធីសាស្រ្តបាញ់គ្រាប់ពិតផងដែរ។

សូមជម្រាបថា ការហ្វឹកហាត់បាញ់គ្រាប់ពិតនេះ បានធ្វើឡើងក្នុងរយៈពេល៥ម៉ោង ក្នុងការបង្កើនជំនាញប្រើប្រាស់អាវុធ ទៅតាមលក្ខណៈបច្ចេកទេសរបស់កងកម្លាំងនគរបាលជាតិ ដែលកងកម្លាំងនគរបាលទាំងនេះ ​មកពីតាមបណ្តាស្នងការនៃខេត្តចំនួន៥ គឺខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ ខេត្តរតនៈគីរី និងខេត្តមណ្ឌលគីរី​៕