(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧នេះ កាកបាទក្រហមកម្ពុជា  បានប្រារព្ធពិធីសូត្រមន្ត​ចម្រើនព្រះបរិត្ត និងរាប់បាត្រព្រះសង្ឃ៨២អង្គ ថ្វាយសម្ដេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្ដិយសកាកបាទក្រហមកម្ពុជា ក្នុងឱកាសបុណ្យចម្រើនព្រះជន្មវស្សាគម្រប់៨១យាងចូល៨២ព្រះវស្សា ក្រោមអធិបតីភាព សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  នាទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។

ការប្រារព្ធពិធី មានការអញ្ជើញចូលរួមពីមន្ដ្រីកាកបាទក្រហម គ្រប់លំដាប់ថ្នាក់ រួមទាំងយុវជនស្ម័គ្រចិត្ដ កាកបាទក្រហមកម្ពុជា ជាច្រើនរយនាក់ផងដែរ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសហការីនៃកាកបាទក្រហមកម្ពុជាទាំងអស់ ក៏បានសូមបួងសួងសូមព្រះអង្គមានព្រះរាជជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ នៃប្រជានុរាស្ត្ររបស់ព្រះអង្គជានិច្ចនិរន្តរ៍តរៀងទៅ៕