(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើកបណ្ដាលឲ្យមនុស្សស្លាប់៥នាក់ របួសស្រាល៥ និងរបួសធ្ងន់៩នាក់។

ប្រភពព័ត៍មានបញ្ជាកទៀតថាគ្រោះថ្នាកទាំង១០លើកនេះ បណ្ដាលើឲ្យខូចខាត់ម៉ូតូចំនួន១០គ្រឿង រថយន្ដធុនតូចចំនួន១គ្រឿង រថយន្ដធុនធំ៣គ្រឿង យាន្ដផ្សេងៗ២គ្រឿង និងអ្នកថ្មើជើង១នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៤លើក, ប្រជែង២លើក មិនគោរពសិទ្ធិ២លើកលើក ស្រវឹង១លើក  និងបត់គ្រោះថ្នាក់១លើក។

សូមបញ្ជាក់ថា រយៈពេល១៣ថ្ងៃ ខែមិថុនា ឆ្នាំ២០១៧នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៣០លើក បណ្ដាលឲ្យ​មនុស្សស្លាប់ចំនួន៦៥នាក់ របួសធ្ងន់ចំនួន១៥៧នាក់ និងរបួសស្រាលចំនួន៦៤នាក់៕