(ភ្នំពេញ)៖​ ក្រុមម៉ូតូធំពីភ្នំពេញ និងសៀមរាប បានធ្វើដំណើរដោយជិះម៉ូតូ ពីភ្នំពេញ ទៅសៀមរាប ពីសៀមរាប ទៅខេត្ដ ឧត្ដមមានជ័យ ដើម្បីយកសម្ភារៈសិក្សា ផ្ដល់ជូនសិក្សានុសិស្ស ជិត១២០នាក់​ នៅស្រុក អន្លង់វែង ខេត្ដឧត្ដរមានជ័យ​។

កម្មវិធីនេះ មានការឧបត្ថម្ភពី ប្រេងម៉ាស៊ីន​រថយន្ដ TOP1 ដែលប្រារព្ធធ្វើឡើងកាលពីចុងសប្ដាហ៍នេះ ។

កាន់តែពិសេស ក្រុមជិះម៉ូតូធំនេះ បានជិះឆ្លងកាត់ ផ្លូវគោក ផ្លូវទឹក និងលើភ្នំផងដែរ ដើម្បីឈានទៅដល់ការចែកអំណោយជាសម្ភារៈ ជូនដល់សិក្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូផងដែរ ដែលស្ថិតនៅក្នុងស្រុក អន្លង់វែង ខេត្ដឧត្ដរមានជ័យ៕