(ភ្នំពេញ)៖ មជ្ឈមណ្ឌលកម្សាន្តនិង អប់រំ Kids City បានរៀបចំកម្មវិធី MOM & KIDS FAIR ដែលជាកម្មវិធីពិពរណ៍ផលិតផល សម្រាប់អ្នកម្ដាយនិងបុត្រធីតា ដោយមានការចូលរួម ពីបណ្ដាដៃគូរទាំង៨ក្រុមហ៊ុន​ និងសាលារៀនអន្តរជាតិចំនួន៤សាលាទៀត ដូចជាសាលា អន្តរជាតិ Zaman សាលាអន្តរជាតិ CIS សាលា អន្តរជាតិ SIS សាលាអន្តរជាតិ HK ។

អតិថិជនជាច្រើនបានអញ្ជើញចូលរួមជាលក្ខណៈក្រុម គ្រួសារក្នុងកម្មវិធីតាំងពិពរណ៍នេះ ហើយបានសាកល្បងផលិតផលដោយសេរី ពីក្រុមហ៊ុន ដែលជាដៃគូរសហការ ថែមទាំងទទួលបានការបញ្ចុះតម្លៃយ៉ាងច្រើនសន្ធឹកសន្ធាប់ពីបណ្ដា ផលិតផលដូចជា៖

*ការដាក់តាំងបង្ហាញសៀវភៅ និងសម្ភារៈក្មេងលេងជាច្រើនប្រភេទ ដែលលក់បញ្ចុះតម្លៃ ពិសេសដល់ទៅ 50%តាមមុខទំនិញពីក្រុមហ៊ុន Monument Books/Toys

* ការលាបក្រចក ពិនិត្យស្បែកមុខ និងគូសមុខដោយឥតគិតថ្លៃ ព្រមទាំងការលក់  ផលិតផលនារី បញ្ចុះតម្លៃពិសេសរហូតដល់60%ពី Yves Rocher

*ការបង្ហាញពីវិធីចំអិន​ និងប្រកួតចំអិនម្ហូបអាហារពីក្រុមហ៊ុន Annam Cambodia

* ការបង្ហាញពីរបៀបរៀបចំ តុបតែងនំខេក ពីក្រុមហ៊ុន BreadTalk

*ល្បែងផ្លុំប៉េងប៉ុង និងការតុបតែងស៊ុត

*ការបង្ហាញរបៀបសូនរូប Cup Cake ដោយដីឥដ្ឋពីក្រុមហ៊ុន Rainbow Clay Art និងគូររូបលើមុខ រួមទាំងការសម្ដែងត្លុកកំប្លែង​ និងការចាប់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់។

ប្រសិនបើលោកអ្នក ចង់រៀបចំកម្មវិធីពិពរណ៍ដ៏ពិសេសបែបនេះ ឫរៀបចំកម្មវិធីផ្សេងៗ អាចទំនាក់ទំនងបានតាមរយៈទូរស័ព្ទលេខ៖ 089 666 286 ឬ 098 500 017
អាស័យដ្ឋាន៖ 162A (ក្បែរអគារ 42ជាន់) មហាវិថីព្រះសីហនុ រាជធានីភ្នំពេញ ឬ Facebook: Kids City Asia និង Website: Kids City Asia៕