(កណ្តាល)៖ ថ្នាក់ដឹកនាំសហជីព កម្ពុជា-អាស៊ាន បានស្នើឲ្យប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល ជួយអន្តរាគមន៍ដោះស្រាយបញ្ហាប្រឈមរបស់ ថ្នាក់ដឹកនាំ សហជីពរបស់ខ្លួនដែលត្រូវក្រុមហ៊ុន «មូនតៃខេជេ» ខេមបូឌា បញ្ឈប់ការងារខុសនីតិវិធីដែលផ្ទុយ និងច្បាប់ស្តីពីសហជីព។ នេះបើយោងតាមពាក្យបណ្តឹងរបស់ ថ្នាក់ដឹកនាំសហជីព កម្ពុជា-អាស៊ាន ផ្ញើជូនប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ។

ពាក្យបណ្តឹងខាងលើនេះបានបញ្ជាក់ថា ថ្នាក់ដឹកនាំសហជីព កម្ពុជា-អាស៊ាន សុំស្នើអន្តរាគមន៍ដោះស្រាយការបញ្ឈប់ពីការងារ ដោយខុសនីតិវិធីច្បាប់ពីសំណាក់ភាគីក្រុមហ៊ុន «មូនតៃខេជេ» ដែលបានរើសអើង កម្មករ ក្នុងការចូលរួមសកម្មភាពសហជីព។

ថ្នាក់ដឹកនាំសហជីព កម្ពុជា-អាស៊ាន ដែលត្រូវខាងក្រុមហ៊ុនបញ្ឈប់ពីការងារនោះរួមមាន៖ទី១ឈ្មោះ រ៉ា សុម៉ាឡា ភេទស្រី ជាប្រធាន និងទី២ឈ្មោះ កៃ សារ៉េត ភេទស្រី ជាអនុប្រធាន។

សូមអានខ្លឹមសារលម្អិតរបស់សហជីព កម្ពុជា-អាស៊ាន បានសុំការអន្តរាគមន៍ពី ប្រធានមន្ទីរការងារខេត្តកណ្តាល នៅខាងក្រោមនេះ៖