(ភ្នំពេញ)៖ របាយការណ៍របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ ដែលជាសប្តាហ៍ទី១នោះ​ មានអ្នកញៀនគ្រឿងញៀនចំនួន ៣១៥នាក់ បានទៅទទួលសេវាសុខាភិបាលនៅមន្ទីរពេទ្យរដ្ឋ និងមូលដ្ឋានសុខាភិបាល​នានា ក្នុងនោះមានករណីថ្មី ២៤នាក់ និងករណីចាស់ ២៩១នាក់។

របាយការណ៍បានបន្តថា ក្នុងអ្នកញៀនថ្នាំទាំង៣១៥នាក់ខាងលើ មានអ្នកញៀនប្រភេទអំហ្វេតាមីនចំនួន ២៣០នាក់, ញៀនប្រភេទអាភៀនចំនួន ៨៥នាក់។ ក្នុងនោះ មានបុរស៣០១នាក់ និងស្រី១៤នាក់។

ខាងក្រោមនេះ ជាតារាងស្ថិតិអ្នកញៀនគ្រឿងញៀន របស់នាយកដ្ឋានសុខភាពផ្លូវចិត្ត​ និងការបំពានគ្រឿងញៀន នៃក្រសួងសុខាភិបាល៖​