(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ បានចុះអប់រំចិត្តសាស្រ្តដល់នាយ​ នាយរងកងរាជអាវុធហត្ថ​ចំណុះបញ្ជាការដ្ឋាន លើទស្សនៈវិស័យ និងសភាពការណ៍ ភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ​ នៅបញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយមានការចូលរួមយ៉ាងច្រើន ពីសំណាក់ថ្នាក់ដឹកនាំកងរាជអាវុធហត្ថ នាយ នាយរង និងកងយោធពលខេមរភូមិន្ទចំនួន១៩៥នាក់ ក្នុងខេត្ត នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានថ្លែងថា ក្នុងពិធីបើកអប់រំចិត្តសាស្ត្រ ទៅកាន់នាយទាហាន នាយទាហានរង​ចំនួន​១៩៥នាក់ កម្លាំងប្រដាប់ អាវុធកម្ពុជាយើង មានកំណើតដំបូងបំផុតពីកម្លាំងប្រដាប់អាវុធ ប្រយុទ្ធដណ្តើមឯករាជ្យពីបារាំង ក្រោមព្រះរាជកិច្ចដឹកនាំរបស់អតីត ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះមរមរតនកោដ្ឋ ដែលមានគោលការណ៍ បម្រើផលប្រយោជន៍ជាតិ ការពារពលរដ្ឋក្នុងការការពារបូរណភាពទឹកដី ទាំងដែនគោក ដែនទឹក និងដែនអាកាស គេចផុតពីការឈ្លានពានពីសំណាក់ បរទេសជិតខាង​ និងធានាឲ្យបាននូវសុខសន្តិភាពស្ថិរភាពសុវត្ថិភាពរៀបរយក្នុងសង្គម។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានបន្តថា តែអ្វីដែលគួរឲ្យសោកស្តាយបំផុតនោះក្នុងអតីតកាល ដែលប្រទេសកម្ពុជាកើតមានរដ្ឋប្រហានៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ១៩៧០ បាននាំកម្ពុជាធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល ពេលនោះហើយកម្លាំងប្រដាប់អាវុធកម្ពុជា បានបាត់បង់អត្តសញ្ញាណ ដើមបន្តិចម្តងៗរហូតបាតឈ្មោះ តែអស់រយៈពេលជាងមួយទសវត្ស។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានបញ្ជាក់ថា នៅថ្ងៃ៧មករា ឆ្នាំ១៩៧៩ បានរំដោះជាតិចេញពីរបបបង្ហូរឈាម ប៉ុល ពត ដ៏ខ្មៅងងឹត និងបានងើបឡើងនូវការកសាងជាតិដែលរង់ការខ្ទេចខ្ទីដោយសារ ភ្លើងសង្គ្រាមស៊ីវិលហើយបានស្តារ​កិត្តិយសនៃកងយោធពលខេមរភូមិន្ទ ឡើងវិញ រហូតមានការទទួលស្គាល់លើឆាកជាតិ និងឆាកអន្តរជាតិ មកទល់ពេលបច្ចុប្បន្ននេះ នេះសបង្ហាញឲ្យឃើញ​ពីភាពអង់អាចក្លាហានរបស់ ​កងយោធពលខេមរភូមិន្ទ ដែលបានបូជាជីវិតពិត ឈាមស្រស់ដើម្បីបុព្វហេតុប្រទេសជាតិ ប្រជាពលរដ្ឋ និងភាពទារសិទ្ធិសេរីភាពពេញលេញជូនមាតុភូមិនៃ។

លោកនាយ ចំណង់ ម៉ុន សំអាត ជាគ្រូបង្គោលក្នុងពិធីអប់រំចិត្តសាស្ត្រ បានបន្តថា កងយោធពលខេមរភូមិន្ទ គឺជាកងទ័ពស្របច្បាប់ដែលត្រូវបាន កសាងឡើងជាថ្មីបន្ទាប់ពីការបង្កើត រដ្ឋាភិបាលអាណត្តិទី១ នៅឆ្នាំ១៩៩៣ ។ នេះជាសមិទ្ធផលដ៏អស្ចារ្យដោយសារនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានស្តារប្រទេសជាតិពីបាទដៃទទេរឲ្យមានការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យ ទើបបង្កើតឲ្យមានកងយោធពល​ខេមរភូមិន្ទនេះឲ្យមានជីវិតឡើងវិញសមិទ្ធផលនានាឲ្យរីកដូចផ្សិតដូច្នេះ ក្នុងនាមយើងជាកងកម្លាំងប្រដាប់អាវុធ ត្រូវតែថែរក្សាឲ្យបាននូវសន្តិភាពជូនប្រទេសជាតិមួយនេះកុំឲ្យមានវិបត្តិដូចពីអតីតកាល។

លោកគ្រូបង្គោល បានថ្លែងយ៉ាងដូច្នេះថា ដោយសារតែការខិតខំប្រឹងប្រែងនេះហើយបានធ្វើឲ្យកងយោធពលខេមរភូមិន្ទ ក្នុងនោះរួមទាំងកងរាជអាវុធហត្ថទាំងអស់ ត្រូវតែខិតខំលើកម្ពស់ការងារហ្វឹកហ្វឺន បណ្តុះបណ្តាល បំប៉នបន្ថែមលើជំនាញផ្សេងៗ និងបង្កើនការយកចិត្តទុកដាក់លើការងារសតិអារម្មណ៍ និងអប់រំចិត្តសាស្ត្រ ផ្សព្វផ្សាយច្បាប់បទដ្ឋានកតិយុត្តិនានា​ ឲ្យសមស្របតាមសភាពការណ៍ របស់ប្រទេសជាតិ និងការរីកចម្រើនរបស់សាកលលោកយើងនាពេលបច្ចុប្បន្ននេះ។

សរុបសេចក្តីមកធ្វើការអប់រំ លើកកម្ពស់សន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍រីកចម្រើលើគ្រប់វិស័យ ដោយស្មារតីប្តូរផ្តាច់ការពារ និងគោរពរដ្ឋធម្មនុញ ព្រមទាំងការអនុវត្តលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស ពង្រឹងនីតិរដ្ឋ ដើម្បីធានាឲ្យខានតែបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍នៅកម្ពុជាជានិរន្ត៕