(ភ្នំពេញ)៖ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៧នេះ បានថ្លែងថា ទោសនឹងរង់ចាំអ្នកដែលមានចេតនាទុច្ចរិត បង្កបញ្ហាដល់ការបោះឆ្នោត​​ នៅថ្ងៃស្អែកនេះ។

លោក គឹម សន្តិភាព បានបញ្ជាក់ប្រាប់ Fresh News យ៉ាងដូច្នេះថា «ទោសនឹងរង់ចាំអ្នកដែលមានចេតនាទុច្ចរិត បង្កបញ្ហាដល់ការបោះឆ្នោតនាថ្ងៃស្អែកនេះ! ក្រៅពីទោសប្បញ្ញត្តិក្នុងច្បាប់បោះឆ្នោត នៅមានទោសព្រហ្មទណ្ឌទៀត សម្រាប់រង់ចាំអ្នកដែលមានបំណងទុច្ចរិត! មន្ត្រីអនុវត្តច្បាប់ មានកាតព្វកិច្ចតាមផ្លូវច្បាប់ ដើម្បីការពារដំណើរការបោះឆ្នោតនាថ្ងៃស្អែកនេះ!»

សូមបញ្ជាក់ថា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ស្អែកនេះ កម្ពុជានឹងចាប់ផ្តើមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ដែលមានឃុំសរុប១៦៤៦ឃុំ-សង្កាត់ទូទាំងប្រទេស។

សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានព្រមានដែរថា ប្រសិនបើអង្គការ ឬបុគ្គលណា ដែលអុកឡុកស្ថានការណ៍អំពី លទ្ធផលបោះឆ្នោត នឹងទទួលទោសតាមច្បាប់។

ខាងក្រោមនេះ ជាច្បាប់កំណត់ទោសចំពោះអ្នកដែលបង្កចេតនាទុច្ចរិត សម្រាប់ការបោះឆ្នោតនៅកម្ពុជា៖