(ភ្នំពេញ)៖ ដើម្បីលើកកម្ពស់ជីវភាព និងការរស់នៅរបស់មន្ត្រីរាជការ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ភេទ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ យ៉ាងខ្លាំងក្នុងការដំឡើងប្រាប់បៀវត្សរ៍ជូនពួកគាត់ ដោយដាក់ចេញនូវគោលការណ៍ច្បាស់លាស់ គឺដំឡើងប្រាក់បៀវត្សរ៍២ដងក្នុង១ឆ្នាំ។  

ដោយការដំឡើងលើកទី១ ធ្វើឡើងនៅខែមករា ឆ្នាំ២០១៧ គឺជាការដំឡើងប្រាក់បៀវត្សរ៍មូលដ្ឋាន ក្នុងអត្រា១២ភាគរយក្នុងមួយឆ្នាំ និងការដំឡើងលើកទី២ ធ្វើឡើងក្នុងខែមេសា ឆ្នាំ២០១៧ គឺជាការដំឡើងប្រាក់បំណាច់មុខងារ។  

ចាប់ពីខែមេសា ឆ្នាំ២០១៧មក មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បានទទួលប្រាក់បៀវត្សទាបបំផុត ៖

១៖ មន្ដ្រីរាជការស៊ីវិល វិស័យរដ្ឋបាល ការទូត បច្ចេកទេស ៨៥៣,៥០០រៀល។  
២៖ មន្ដ្រីរាជការក្នុងវិស័យអប់រំ ​​​​​​​​​​​​​​​​៩៥៣,៥០០ រៀល។  
៣៖ មន្ដ្រីរាជការក្នុងវិស័យសុខាភិបាល ៩៥៣,៥០០រៀល។
៤៖ នគរបាលជាតិ ៩៣៧,៧៣០រៀល។
៥៖ យោធិន ៨៨០,៧៣០រៀល។
៦៖ ចៅក្រម និងព្រះរាជអាជ្ញា ​​​៣,០០០,០០០រៀល។
៧៖ ក្រុមប្រឹក្សារាជធានី ខេត្ត​ ៩៧០,០០០រៀល។
៨៖ ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ​​៧៥០,០០០រៀល។
៩៖ ក្រុមប្រឹក្សាឃុំ សង្កាត់ ៥៧០,០០០រៀល។
១០៖ ប្រធានភូមិ ២២៥,០០០ រៀល។
១១៖ អនុប្រធានភូមិ ១៨០,០០០រៀល។
១២៖ សមាជិកភូមិ ១៦០,០០០រៀល។

ការដំឡើងប្រាក់ប្រៀវត្សរ៍នេះ មិនមែនបញ្ចប់ត្រឹមតែប៉ុនហ្នឹងនោះទេ ពោលគឺរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលការណ៍ច្បាស់លាស់ត្រូវដំឡើង២ដង ក្នុងមួយឆ្នាំ។ រាជរដ្ឋាភិបាល បានបញ្ជាក់យ៉ាងច្បាស់ថា នៅឆ្នាំ២០១៨ខាងមុខនេះ មន្ត្រីរាជការ គ្រូបង្រៀន និងកម្លាំងប្រដាប់អាវុធ នឹងទទួលបានប្រាក់បៀវត្សរ៍ទាបបំផុត លើសពី១លានរៀលឡើយ៕