(ព្រៃវែង)៖ លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំជាខ្លាង-ឃុំគោកគង់កើត និងសហការី ក្រុមការងារ រួមជាមួយសាខាបក្សភូមិ-ឃំុ បានជួបពិភាក្សាការងារ ស្តីពីការត្រៀមដំណើរការ បោះឆ្នោត នាពេល ខាងមុខ  និងបានចូលបច្ច័យក្នុងបុណ្យសពសកម្មជនបក្ស។

កិច្ចប្រជុំពិភាក្សាខាងលើនេះ រៀបចំឡើង នៅឃុំគោកគង់កើត ស្រុកកញ្រ្ជៀច ខេត្តព្រៃវែង នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧នេះ។
 
លោក ចាន់ វ៉ាន់ធឿន ក៏បានដឹកនាំក្រុមការងារ ចុះបង្រៀនសមាជិកបក្សយើង គូសសន្លឹកឆ្នោត នៅភូមិត្រពាំងស្វាយ បានចំនួន១៦៨គ្រួសារ  មាន១៦៨នាក់ ក្នុងនោះមានស្រី៩៧នាក់ ។

ក្រៅពីនោះ ក៏បានចូលរួមចុះបិតផ្លាកសញ្ញាគណបក្ស, ទងជាតិ និងបដា នៅតាមខ្នងផ្ទះទូទាំងឃុំទាំងមូល ដោយមានការចំណាយលើ អាហាសម្រន់ និងផ្សេងៗ។

ដោយឡែក នៅឃុំជាខ្លាង ស្រុកស្វាយអន្ទរ លោក ចាន់ វ៉ាន់ធឿន និងក្រុមការងាររួមជាមួយសាខាគណបក្ស ភូមិ-ឃុំ​ បានចុះបង្រៀនសមាជិក គណបក្សយើងគូសសន្លឹកឆ្នោត នៅតាមបណ្តាភូមិទាំង០៨ភូមិ បានចំនួន១៦១គ្រួសារ ក្នុង នោះមាន៣០១នាក់ ស្រី ១៤៤នាក់។ ក្រៅពីនោះ ក៏មានការចុះបិតផ្លាកសញ្ញាគណបក្ស, ទង់ជាតិ និងបដានៅតាម ខ្នងផ្ទះ ទូទាំងឃុំទាំងមូល ហើយក៏មានការចែកចាយនូវអាហាសម្រន់ និងរបរប្រើប្រាស់ផ្សេងៗមួយចំនួនទៀត៕