(កណ្តាល)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល អនុប្រធានទី១ គណៈអចិន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋានស្រុកល្វាឯម ខេត្តកណ្តាល នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧នេះ បានថ្លែងចំពោះមុខប្រជាពលរដ្ឋ ជាសមាជិកបក្សប្រជាជនកម្ពុជារាប់ពាន់នាក់​ នៅឃុំបារុង ស្រុកល្វាឯម ខេត្តកណ្តាលថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលមានបទពិសោធន៍ និងមានសមត្ថភាព ក្នុងការដឹកនាំអភិវឌ្ឍប្រទេសជាតិ កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនយ៉ាងពិតប្រាកដ។

ក្នុងឱកាសសំណេះសំណាលជាមួយសមាជិក សមាជិកាបក្សនោះ លោក គង់ វិបុល បាននាំនូវការផ្តាំផ្ញើសេចក្តីនឹករលឹក និងការសួរសុខទុក្ខមកកាន់ បងប្អូនពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំង២ តែងតែគិតគូរអំពីសុខទុក្ខ ជីវភាពរស់នៅរបស់បងប្អូនជន រួមជាតិទាំងអស់គ្នា។

លោក គង់ វិបុល ក៏បានរំលឹកនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដើម្បីជៀសវាង កុំជឿតាមការអូសទាញ ការឃោសនាអកុសល និងចេតនាអាក្រក់ណាមួយ ឲ្យយល់ច្រឡំមកលើរាជរដ្ឋាភិបាល និងការញុះញង់នានា។

លោកលើកឡើងថា ការតាក់តែងគោលនយោបាយដឹកនាំប្រទេស គណបក្សប្រជាជនតែងតែគិតគូយ៉ាងម៉ត់ចត់ និងគ្រប់ជ្រុងជ្រោយ ដើម្បីធានាដល់ការអភិវឌ្ឍ និងលើកម្ពស់កម្រិតជីវភាព ប្រជាជនប្រកបដោយចីរភាព និងសមធម៌។

ក្នុងឱកាសនោះ លោក គង់ វិបុល បានលើកឡើងនៅសមទ្ធិផលសំខាន់ៗ និងជាក់ស្តែងជាច្រើនក្នុងរយៈពេល៥ឆ្នាំ ដែលឃុំបារុងសម្រេចបាន ក្នុងនោះមានផ្លូវ ថ្នល់ មណ្ឌលសុខភាព ប៉ុស្តិ៍នគរបាល និងការកសាងវត្តអារ៉ាម និងសមិទ្ធផលជាច្រើនទៀត។

ជាមួយគ្នានេះ លោក គង់ វិបុល បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ទៅបោះឆ្នោតឲ្យបានគ្រប់គ្នា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧។
* បោះឆ្នោតដើម្បីសុខសន្តិភាព បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
* បោះឆ្នោតដើម្បីភូមិឃុំមានការអភិវឌ្ឍន៍ បោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា។
* បោះឆ្នោតដើម្បីផ្លូវបេតុងខ្វាត់ខ្វែង និងហេដ្ឋារចនាសម្ព័ន្ធសំបូរបែប បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
* បោះឆ្នោតដើម្បីភាពរីកចម្រើនខ្លួនឯង បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
* បោះឆ្នោតដើម្បីការហ៊ានសន្យា ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កាជាសម្គាល!!!