(ភ្នំពេញ)៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧នេះថា គ.ជ.ប បានធ្វើការដឹកជញ្ជូន សម្ភាៈបោះឆ្នោត ​ដែល​មាន​ដូច​ជា ​សន្លឹក​ឆ្នោត ទឹកខ្មៅ ត្រា​សម្ងាត់ ទៅដល់​តាម​បណ្តាល​រាជធានី-ខេត្ត​នានា សម្រាប់​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧រួចរាល់ហើយ។

នៅសល់តែ៨ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០១៧ នឹងចូលមកដល់ គឺនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ចាប់ពីម៉ោង​៧៖០០​នាទីព្រឹក ដល់ម៉ោង៣៖០០នាទីរសៀល៕