(បាត់​ដំបង)៖ រថយន្ត​សម្អាត​ផ្លូវ​ធុន​ធ្ងន់​ទាំង​ពី​រគ្រឿង ​របស់​ក្រុមហ៊ុន ខ្មែរ ​ប៊ែ​វើរីជីស​ បាន​បន្ត​បេសកកម្ម​សម្អាតផ្លូវ​នៅ​ក្រុង​បាត់​ដំបង រយៈពេល​បី​សប្តាហ៍ ​ចាប់​ពី​ថ្ងៃទី២៥ ខែ​ឧសភា ដល់​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៧។

​លោក ច័ន្ទ សុផល​ អភិបាលនៃ​គណៈអភិបាល​ខេត្ត​បាត់​ដំបង​ បាន​ថ្លែងថា «កិច្ចការងារសម្អាត​បរិស្ថាន​នេះ ​ពិត​ជា​មាន​សារៈសំខាន់​ណាស់​ ពី​ព្រោះ​កន្លងទៅ​អាជ្ញាធរខេត្ត​ និង​អជ្ញាធរក្រុង​បាន​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​កិច្ច​ការ​ងារនេះ រហូត​ទីក្រុង​បាត់​ដំ​បង​បាន​ក្លាយ​ជាទី​ក្រុង​ស្អាត ដែល​មាន​បរិស្ថាន​ល្អ​ ហើយ ថ្ងៃនេះ លោក​ឧកញ៉ា​ លាង ឃុន បាន​ជួយ​គាំ​ទ្រ​សកម្ម​ភាព​នេះ ដែល​នេះ​នឹង​ជួយ​ឲ្យ​​បរិស្ថាន​ក្រុង​បាត់​ដំ​បង​កាន់​ស្អាត និង​កាន់តែ​ប្រសើរ»។

​លោក​ឧកញ៉ា លាង​ ឃុន ប្រ​ធាន​ក្រុម​អគ្គ​នាយក​​ក្រុមហ៊ុន​ ខ្មែរ​ ប៊ែវើរីជីស​ បាន​ថា «ក្រុមហ៊ុន​ពិត​ជា​មាន​កិតិ្តយស​ ដែល​បាន​សហការ​ជា​មួយអាជ្ញាធរ​ខេត្ត​ និង​ស្ថាប័ន​ពាក់​ព័ន្ធ ក្នុង​ការ​ជួយ​ឲ្យ​បរិស្ថាន​ខេត្ត​កាន់​តែស្អាត​ ដើម្បី​ឲ្យ​ប្រ​ជា​ពលរដ្ឋ​ ដែល​រស់នៅ និង​ធ្វើ​ដំ​ណើរ​តាម​ដង​ផ្លូវ​មាន​សុខ​ភាព​ល្អ​ជាង​មុន​»
​ខេត្ត​បាត់​ដំបង ​ជាខេត្ត​ទី​៦ដែល​រថយន្ត​សម្អាតផ្លូវ​របស់​ក្រុមហ៊ុន​ ខ្មែរ ប៊ែវើរីជីស​ បាន​ទៅ​ដល់​។ កន្លងមក ក្រុមហ៊ុន​បាន​ជួយ​សម្អាត​ផ្លូវ​ក្នុង​ខេត្ត​ព្រះសីហនុ ខេត្ត​កំពង់ចាម ខេត្ត​ស្ទឹងត្រែង ខេត្ត​បន្ទាយ​មានជ័យ និង​ខេត្ត​សៀមរាប។

​ក្រោម​យុទ្ធនាការណ៍ «ទីក្រុង​ស្អាត សុខភាពល្អ» ក្រុមហ៊ុន​ ខ្មែរ ប៊ែវើរីជីស នឹង​បញ្ជូន​រថយន្ត​សម្អាត​ផ្លូវ​ទាំង​ពីរគ្រឿង​ទៅ​ជួយ​សម្អាតផ្លូវ​នៅ​គ្រប់​ខេត្ត​ក្រុង​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។

​គួរបញ្ជាក់​ផងដែរថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរកម្ពុជា ស្រាបៀរ​ស្តោត​បាលីប្ល៊ែក ទឹកសុទ្ធកម្ពុជា ទឹកផ្លែឈើ​Joop ភេសជ្ជៈ​Ize និង​ភេសជ្ជៈប៉ូវកម្លាំង​Wurkz៕