(សៀមរាប)៖ ក្រោយការចូលរួមបោះឆ្នោត ពីភ្ញៀវទេសចររាប់លាននាក់ ជុំវិញពិភពលោក គេហទំព័រដ៏ល្បីល្បាញ TripAdvisor បានផ្តល់ចំណាត់ថ្នាក់ លេខ១ ដល់ប្រាសាទអង្គរវត្តរបស់កម្ពុជា ជាសំណង់ដ៏មានសារសំខាន់ ផ្នែកប្រវត្តិសាស្ត្រអស្ចារ្យបំផុត របស់ពិភពលោកសម្រាប់ឆ្នាំ២០១៧នេះ។ (https://www.tripadvisor.co.uk/TravelersChoice-Landmarks)

គេហទំព័រដ៏ល្បីរបស់ពិភពលោកមួយនេះ បានឲ្យចំណាត់ថ្នាក់ទៅលើសំណង់ប្រាសាទចំនួន២៥ លើពិភពលោក ដូចខាងក្រោមនេះ៖

ទី១៖ ប្រាសាទអង្គរវត្ត Angkor Wat នៅខេត្តសៀមរាប របស់ប្រទេសកម្ពុជា

ទី២៖ សំណង់ Sheikh Zayed Grand Mosque Center នៅទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួម
ទី៣៖ សំណង់ Mezquita Cathedral de Cordoba នៅទីក្រុង Cordoba ប្រទេសអេស្ប៉ាញ

ទី៤​៖ សំណង់ St. Peter's Basilica នៅ​បុរី V​atican ប្រទេសអ៊ីតាលី

ទី៥៖ សំណង់ Taj Mahal នៅទីក្រុង Agra ប្រទេសឥណ្ឌា

ទី៦៖ សំណង់ Church of the Savior on Spilled Blood នៅទីក្រុង Petersburg ប្រទេសរុស្ស៊ី

ទី៧៖ សំណង់ Great Wall at Mutianyu នៅទីក្រុងប៉េតាំង ប្រទេសចិន

ទី៨៖ សំណង់ Machu Picchu នៅទីក្រុង Machu Picchu ប្រទេសប៉េរ៉ូ

ទី៩៖ សំណង់ Plaza de Espana នៅទីក្រុង Seville ប្រទេសអេស្ប៉ាញ
ទី១០៖ សំណង់ Duomo di Milano នៅទីក្រុង Milan ប្រទេសអ៊ីតាលី
ទី១១៖ សំណង់ Golden Gate Bridge  នៅទីក្រុង San Francisco រដ្ឋកាលីហ្វូញ៉ា សហរដ្ឋអាមេរិក
ទី១២៖ សំណង់ Lincoln Memorial នៅទីក្រុង វ៉ាស៊ីនតោង សហរដ្ឋអាមេរិក
ទី១៣៖ សំណង់ Eiffel Tower ទីក្រុងប៉ារីស ប្រទេសបារាំង
ទី១៤៖ សំណង់ Parliament ទីក្រុង Budapest ប្រទេសហុងគ្រី
ទី១៥៖ សំណង់ Notre Dame Cathedral នៅទីក្រុងប៉ារីស ប្រទេសបារាំង
ទី១៦៖ សំណង់ Corcovado Christ the Redeemer នៅទីក្រុង Rio de Janeiro ប្រទេសប្រែស៊ីល
ទី១៧៖ សំណង់ Big Ben នៅទីក្រុង London ប្រទេសអង់គ្លេស
ទី១៨៖ សំណង់ Acropolis នៅទីក្រុង Athens ប្រទេសគ្រិច
ទី១៩៖ សំណង់ Main Market Square នៅទីក្រុង Krakow ប្រទេសប៉ូឡូញ
ទី២០៖ សំណង់ El Ateneo Grand Splendid នៅទីក្រុង Buenoe Aires ប្រទេសអាហ្សង់ទីន
ទី២១៖ សំណង់ Temple of the Reclining Buddha (Wat Pho) នៅទីក្រុងបាងកក ប្រទេសថៃ
ទី២២៖ សំណង់ Burj Khalifa នៅទីក្រុងឌូប៉ៃ ប្រទេសអារ៉ាប់រួម
ទី២៣៖ សំណង់ Fushimi Inari-taisha Shrine នៅទីក្រុងតូក្យូ ប្រទេសជប៉ុន
ទី២៤៖ សំណង់ Ruinas Mayas de Tulum នៅទីក្រុង Tulum ប្រទេសម៉ិចស៊ីកូ
ទី២៥៖ សំណង់ Sydney Opera House នៅទីក្រុងស៊ីដនី ប្រទេសអូស្ដ្រាលី

នេះគឺជាឆ្នាំទី៤ហើយ ដែលប្រាសាទអង្គរវត្ត ត្រូវបានភ្ញៀវទេសចរលើពិភពលោក បោះឆ្នោតគាំទ្រ ហើយទទួលបានចំណាត់លេខ ១ជាប់ៗគ្នា តាមរយៈគេហទំព័រដ៏ល្បីល្បាញផ្សេងៗគ្នា។ កាលពីឆ្នាំ២០១៤ ប្រាសាទអង្គរវត្ត បានជាប់ចំណាត់ថ្នាក់លេខ១ នៅលើគេហទំព័រមួយ ដែលតែងតែយកតំបន់បុរាណវិទ្យា និងប្រវត្តិសាស្រ្តទាំងអស់ លើពិភពលោកមកប្រៀបធៀបគ្នា នោះគឺគេហទំព័រ ArchaeoMadness។

បន្ទាប់មកទៀត នៅដើមឆ្នាំ២០១៥ ប្រសាទអង្គរវត្តទទួលបានចំណាត់ថ្នាក់លេខ១ម្តងទៀត នៅលើគេហទំព័រអន្តរជាតិមួយ ដែលជាគេហទំព័រផ្សព្វផ្សាយ តំបន់ទេសចរណ៍ល្បីៗ លើពិភពលោក នោះគឺគេហទំព័រ TripAdvisor។ នៅឆ្នាំ២០១៦កន្លងទៅ ប្រាសាទអង្គរវត្តបានបន្តជាប់លេខ១បន្ថែមទៀត នៅលើគេហទំព័ររបស់ក្រុមហ៊ុន Lonely Planet ដែលជាគេហទំព័រផ្សព្វផ្សាយ និងជាប្រភពព័ត៌មានទេសចរណ៍ ដ៏ល្បីមួយលើពិភពលោក មានទាំងព័ត៌មានតាមរយៈវែបសាយ ទស្សនាវដ្តី និងសៀវភៅជាដើម។

នេះជាមោទនភាពមួយរបស់ជាតិខ្មែរយើងទាំងមូល ដែលអង្គរវត្តរបស់កម្ពុជា ទទួលបានការគាំទ្រពីបណ្តាប្រជាជនជុំវិញពិភពលោក។ ក្នុងនាមស្ថាប័នគ្រប់គ្រងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា សូមចូលរួមអបអរសាទរ និងសូមអំពាវនាវដល់សាធារណជន ទាំងអស់បន្តចូលរួមថែរក្សា ការពារនូវបេតិកភណ្ឌ របស់ដូនតាយើងឲ្យបានខ្លាំងក្លា ដើម្បីភាពគង់វង្សយូរអង្វែងតទៅ៕