(សៀមរាប)៖ កម្លាំងនគរបាលខេត្តសៀមរាប បានបើកប្រតិបត្តិការបង្ក្រាប អប់រំ និងណែនាំក្រុមក្មេងស្ទាវ និងក្មេងទំនើង នៅចំណុចខាងសុខាសៀមរាប ជាលទ្ធផលប្រមូលយកមកធ្វើការអប់រំ សរុប ចំនួន ៣១នាក់ ស្រីម្នាក់អាយុចាប់ពី១៤ឆ្នាំ ដល់២០ឆ្នាំ ព្រមជាមួយនិងម៉ូតូចំនួន ២១គ្រឿងផងដែរ។

ឮស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី ហ៊ូ វ៉ាន់នី បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នេះថា ក្រោយការឃាត់ខ្លួនរួចមក មន្រ្តីជំនាញបានធ្វើតេស្តទឹកនោម ដោយរកឃើញថាក្មេងទំនើង៩នាក់ មានសារធាតុញៀន ត្រូវបានបញ្ជូនយកទៅទុកនៅមជ្ឃមណ្ឌលអប់រំកែប្រែគ្រឿងញៀន។

បើតាមលោកស្នងការ ប្រតិបត្តិការឃាត់ក្រុមទំនើងទាំងនេះ ដោយសារតែពួកគេនាំបើកម៉ូតូបង្កអនាធិបតេយ្យតាមដងផ្លូវ ប៉ះពាល់ដល់សន្តិសុខសង្គម ប៉ះពាល់និងការភ័យខ្លាចដល់ពលរដ្ឋផ្សេងទៀត។