(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីការព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី ២២-២៧ ខែឧសភា ឆ្នាំ ២០១៧ ដោយបញ្ជាក់ថា ក្នុងរយៈពេលនេះកម្ពុជាបាន និងកំពុងរងនូវឥទ្ធិពលជ្រលងសម្ពាធទាបដែលបណ្តារាជធានី-ខេត្តមួយចំនួន នឹងមានភ្លៀងធ្លាក់ច្រើន ពិសេសចាប់ពីថ្ងៃទី ២៥-២៧ ខែឧសភា ឆ្នាំ ២០១៧ ។

ក្រសួងបានឲ្យដឹងទៀតថា នៅលើផ្ទៃសមុទ្រ និងតំបន់ឆ្នេរ ផ្ទៃមេឃមានសភាពអាប់អួ មានភ្លៀង និងខ្យល់បោកបក់ខ្លាំង ព្រមទាំងមានរលកសមុទ្រខ្ពស់ៗ ដូចនេះ សូមបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ៕