(ភ្នំពេញ)៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានផ្សព្វផ្សាយនូវវិដេអូអប់រំ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ក្នុងវិដេអូ​នោះ បានជំរុញឲ្យប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតទាំងអស់ ប្រើប្រាស់សិទ្ធិដើម្បីចូលរួម អភិវឌ្ឍន៍ប្រទេស តាមរយៈការចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។

ក្នុងវិដេអូ គ.ជ.ប បានសម្ភាសន៍ជាមួយប្រជាពលរដ្ឋ៤រូប ដោយពួកគាត់សុទ្ធសឹងតែអះអាថា «យើងទៅបោះឆ្នោត ដើម្បីអនាគតរបស់ យើងទាំងអស់គ្នា»

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ចាប់ផ្តើមពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៣រសៀល នៅថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០១៧។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ ទូរស័ព្ទលេខ១២៨៥
សេវាស្វែងរកឈ្មោះអ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត ទូរស័ព្ទលេខ ១៨០០២០១៧
គេហទំព័រ គ.ជ.ប www.necelect.org.kh
គេហទំព័រ ទិន្នន័យអ្នកបោះឆ្នោត www.voterlist.org.kh