(ភ្នំពេញ)៖ ដើម្បីចូលរួមជ្រាបការយល់ដឹងជូនដល់ប្អូនប្រជាពលរដ្ឋ អំពីតួនាទី និងកាតព្វកិច្ចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងត្រូវប្រជាពលរដ្ឋបោះឆ្នោតជ្រើសរើស នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ខាងមុខនោះ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញវិដេអូមួយ ដែលមានរយៈពេលប្រមាណ២នាទី។

ក្រុមប្រឹក្សាឃុំសង្កាត់ គឺអង្គការចាត់តាំងមួយ ដែលត្រូវបានជ្រើសរើស តាមរយៈការបោះឆ្នោត នៅតាមមូលដ្ឋានរបស់ខ្លួន ហើយមានបេសកកម្មបម្រើផលប្រយោជន៍ ទូទៅក្នុងឃុំសង្កាត់នោះ៕