(ភ្នំពេញ)៖ ក្រុមហ៊ុន Hoco ដែលជាក្រុមហ៊ុនផលិតគ្រឿងបរិក្ខាទំនើបជាច្រើនដូចជា កាសប៊្លូធូស ស្រោមការពារ ឧបករណ៍បំពងសម្លេង សំរាប់ប្រីប្រាស់ជាមួយ ទូរស័ព្ទ ស្មាតហ្វូន ថាប់ប្លេត កុំព្យូទ័រយួរដៃ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧នេះ បានចាប់ផ្តើបើកសម្ពោធ ការិយាល័យ ដាក់តាំងលក់ផលិផតលរបស់ខ្លួន នៅក្នងប្រទេសកម្ពុជាហើយ ដែលមានទីតាំងស្ថិតនៅអគារលេខ៨០៤ តាមបណ្តោយផ្លូវ កម្ពុជាក្រោមជាប់នឹងស្ថានីយ៍ប្រេងឥន្ធនៈតូតាល់។

Hoco គឺជាផលិតផលថ្មីមួយ ដែលទទួលបាននូវការពេញនិយមបំផុត ពីសំណាក់អ្នកប្រើប្រាស់នៅក្នុងតំបន់អាស៊ី ក៏ដូចជាប្រទេស កម្ពុជាដែរ។ ផលិតផលរបស់ Hoco ទាំងអស់ត្រូវបានរចនា និងផលិតឡើងពីវត្ថុធាតុដើម មានគុណភាពខ្ពស់ និងមានការធានាត្រឹមត្រូវ រួមទាំងមានតម្លៃសមរម្យ ដែលអាចផ្តល់អោយអ្នកប្រើប្រាស់ អាចប្រើប្រាស់បានគ្រប់វ័យ និងគ្រប់វណ្ណះទាំងអស់។

តាមការបញ្ជាក់របស់អ្នកតំណាង ក្រុមហ៊ុន Hoco ប្រចាំនៅកម្ពុជា បានឲ្យដឹងថា សព្វថ្ងៃនេះ ប្រទេសកម្ពុជា គឺប្រជាពប្រទេសមួយ នៅក្នុងតំបន់អាស៊ាន ដែលមានកំណើនសេដ្ឋកិច្ច កើនឡើងជារៀងរាល់ឆ្នាំ ហើយក៏ជាប្រទេស ដែលមានប្រជាជន ប្រើប្រាស់ទូរស័ព្ទដៃ ច្រើនផងដែរ បើប្រៀបធៀបជាមួយប្រទេសជិតខាងហេតុនេះហើយ ដើម្បីបំពេញនូវសេចក្តីត្រូវការ ក៏ដូចជាការតុបតែងស្មាតហ្វូន ថាប់ប្លេត ឲ្យកាន់តែមានភាពសំបូរបែប ក្រុមហ៊ុន បានសម្រចចិត្តបើកការិយាល័យដាក់តាំងលក់ផលិតផល នៅថ្ងៃនេះតែម្តង ហើយជឿជាក់ថា ប្រជាជនទាំងអស់ និងគាំទ្រផលិតផល Hoco។

ក្រុមហ៊ុន Hoco បានបន្តថា នៅថ្ងៃបើកសម្ពោធនេះ ក្រុមហ៊ុននឹងមានការផ្តល់នូវកាដូ Powerbank សំរាប់អ្នកដែលអញ្ចើញមកទស្សនា ក៏ដូចជាជាវផលិតផល Hoco ចំនួន៥០នាក់ដំបូង។ ហើយនៅថ្ងៃនោះដែរ ក៏មានការចាប់រង្វាន់កាដូអនុស្សាវរីយ៍ជាច្រើនរង្វាន់ ហើយនឹងមានការចាប់រង្វាន់ធំ ស្មាតហ្វូន Samsung Galaxy S8 Plus ចំនួន១រង្វាន់ កាសត្រចៀក Air Pod នាឡិកាដៃឆ្លាតវៃ និងរង្វាន់ជាច្រើនទៀត ជូនដល់អតិថិជន ដែលបានជាវផលិតផល Hoco ពីក្រុមហ៊ុនផងដែរ ការចាប់រង្វាន់ធំនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែឧសភានេះវេលាម៉ោង៥ល្ងាច៕